ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

ព្រះសីហនុ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ជនជាតិអង់គ្លេសម្នាក់ ដែលបានស្លាប់នៅបញ្ជូនមកដល់មន្ទីរពេទ្យ។

លោកឧកញ៉ាបានសម្តែងសន្តានចិត្តបែបនេះ បន្ទាប់ពីលោកបានដឹងព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានថា មានករណីភ្ញៀវទេសចរបរទេសម្នាក់បានដួលសន្លប់នៅកោះរ៉ុងសន្លឹម ហើយបានស្លាប់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហុន។

ត្រូវការជួយសង្គ្រោះបន្ទាន់ លោកបានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកភ្ញៀវទេសចរបរទេសរូបនោះ ដែលបានដួលសន្លប់នៅមុខបន្ទប់ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម ឬហៅថា ភូមិលេខ២៣ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ។

លោកឧកញ៉ាបានបន្ដថា បុរសនេះឈ្មោះ វៀន ម៉ៃខល មីហ្គេន (Wayne Michael Meegan)  អាយុ៣៨ឆ្នាំ ជនជាតិ អៀរឡង់  ត្រូវបានក្រុមការងារសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុន G.T.V.C សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រ ល្បឿនលឿន មកកាន់កំពង់ផក្រុងព្រះសីហនុ និងបន្តដឹកតាមរថយន្តសង្គ្រោះបន្ទាន់នៃក្រុមហ៊ុនរបស់លោកឧកញ៉ាផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។

ប្រភពព័ត៍មានចុងក្រោយពីគ្រូពេទ្យ បានប្រាប់ថា ដោយស្ថានភាពអាការៈជំងឺជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ទើបទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ៕