ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បែកធ្លាយបញ្ជីឈ្មោះអ្នកមានប្រាក់-អំណាចបុណ្យស័ក្តិខ្ពង់ខ្ពស់បានរួមគំនិតគ្នាឈូសឆាយកាន់កាប់ដីព្រៃលិចទឹកនៅស្រុកកំពង់លែងយកជាកម្មសិទ្ធិខុសច្បាប់

ភ្នំពេញ: បែកធ្លាយបញ្ជីឈ្មោះអ្នកមានប្រាក់-មានអំណាច និងបុណ្យស័ក្តិខ្ពង់ខ្ពស់ ដែលបានរួមគំនិតគ្នា ឈូសឆាយ រំលោភកាន់កាប់ដីព្រៃលិចទឹកនៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងយកជាកម្មសិទ្ធិខុសច្បាប់ មាន៖

✓០១-ឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង មានដីព្រៃលិចទឹកទំហំ ៦៧៥ហិកតា!
✓០២-វរ:សេនីយ៍ទោ កែវ ណារុន នាយ-ការិយាល័យ មានដីព្រៃលិចទឹកទំហំ៣២ហិកតា!
✓០៣-លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ មានដីព្រៃលិចទឹកទំហំ២៥ហិកតា!
✓០៤-លោក យឹម សារ៉ាត់ មេសឹករង-ស្រុកំពង់លែង មានដីព្រៃលិចទឹកទំហំ ៦០ហិកតា!
✓០៥-លោក គង់ ស៊ីម មេឈ្មួញធំ មានដីព្រៃលិចទឹកទំហំ ២០០ហិកតា!
✓០៦-លោក ស៊ន បូរិន មន្រ្តីចូលនិវត្តន៍ មានដីព្រៃលិចទឹកទំហំ២៥ហិកតា!
✓០៧-លោក នូ ដេត មេឈ្មួញ មានដីព្រៃលិចទឹកទំហំ៨៩ហិកតា!
✓០៨-លោក ឡុង សុខេង មេឈ្មួញឈូសឆាយដីលក់ (សាច់ញាត្តិ ឡុង ស៊ីថា ព្រះរាជអាជ្ញារង កាន់ដីឲ្យ ឡុង ស៊ីថា) មានដីព្រៃលិចទឹកទំហំ ៤០០ហិកតា!
✓០៩-លោក ស៊ិន ប៉ូលីន មេឈ្មួញឈូសឆាយដីលក់ (សាច់ញាត្តិរបស់ អភិបាលស្រុកស្តីទី ចេង ចាន់ដូណា កាន់ដីឲ្យលោក ចេង ចាន់ដូណា) មានដីព្រៃលិចទឹក ទំហំ២៦០ហិកតា
✓១០-លោក សៅ ស៊ុយ អតីត-ស្មៀនឃុំច្រណូក ដីព្រៃលិចទឹក ទំហំ៣០ហិកតា!
✓១១-លោក សែប សុីវុតធី មេឈ្មួញឈូសឆាយដីលក់ (សាច់ញាត្តិរបស់ អភិបាលស្រុកស្តីទី ចេង ចាន់ដូណា កាន់ដីឲ្យលោក ចេង ចាន់ដូណា) មានដីព្រៃលិចទឹក ទំហំ១៧៥ហិកតា!
✓១២-លោកស្រី ងួន គឹមយួន មេឈ្មួញឈូសឆាយដីលក់ (សាច់ញាត្តិរបស់ អភិបាលស្រុកស្តីទី ចេង ចាន់ដូណា កាន់ដីឲ្យលោក ចេង ចាន់ដូណា) មានដីព្រៃលិចទឹក ទំហំ៥៧ហិកតា!
✓១៣-លោកស្រី ប៉ូ ចំរ៉ុង មេឈ្មួញ មានដីព្រៃលិចទឹក ទំហំ៣០ហិកតា!
✓១៤- ខៀវ គៀន មេភូមិថ្នល់ឈើទាល ឃុំផ្លូវទូក មានដីព្រៃលិចទឹក ១០០ ហិកតា ជាប់បឹងទេពី
✓១៥- ឈៀង សាវុធ ហៅជា ប៉ូលីសក្រសួងមហាផ្ទៃ បច្ចុប្បន្នរស់នៅភូមិទំនប់ ឃុំត្រងិល មានដីព្រៃលិចទឹក ៣០ ហិកតា នៅកំពង់ឌី កន្លែងអភិរក្សត្រីមេពូជន៍
✓១៦- ស៊ុន សុវណ្ណឬទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានដីព្រៃលិចទឹក ៤០ ហិកតា ដែលមានកូនចៅជំនិតឈ្មោះ ជុំ ពិសិដ្ឋ ហៅគ្រូសិដ្ឋ ជាអ្នកឈរឈ្មោះកាន់ឲ្យ ។

ដីព្រៃលិចទឹក ដែលត្រូវបាត់បង់ ជាប់ឃុំ ចំនួន ២ ឝឺ ឃុំ ច្រណូក និង ឃុំ ពោធិ៍ ចាប់ពីខាងក្រោម អាងទឹកអភិរក្ស សម្តេចព្រះ នរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃកម្ពុជា ត្រង់ចំណុចអាលំតូច ចំណុចអាលំធំ ចំណុចប្រឡាក់ក្របី ចំណុចសាច់ខ្មៅ ចំណុច ខ្លាខាំគោ រហូតដល់ បឹងប្រយ៉ាប
កន្លែងអភិរក្ស ឡូត៍លេខ ៥ បង្គោលកីយ៍ គឺជាដីចៅហ្វាយខេត្ត និងដីរបស់អ្នកកាសែត ដែលរកស៊ីត្រូវគ្នាជាមួយខេត្ត ។

*មានច្បាប់មួយណា ដែលបានចែងថា៖
✓អ្នករាជការសាធារណៈជាអាទិ៍ បានប្រព្រឹត្តបទល្មើស ឧក្រិដ្ឋ ឬមជ្ឈិម រួចហើយ!
✓ចេញមុខសុំទោស សារភាព ប្រគល់ទ្រព្យសម្បត្តិទៅរដ្ឋវិញ!
✓ជាថ្នូរឱ្យរួចទោស មិនជាប់គុក ទៅរួចទេ?
✓មិនទទួលយកបានពីកូនខ្មែរ គោរពនីតិរដ្ឋ និងអរគុណសន្តិភាពទេ!
✓ត្រូវតែទទួលទោស!
✓ព្រោះមានអ្នកទទួលទោសរាប់ម៉ឺននាក់ហើយ ពីអំពើល្មើសរបស់ខ្លួន!
✓មានទាំងក្មួយប្រុស និងក្មួយប្រសារ សម្តេចតេជោ ផងដែរ!
✓បើអ្នកជាជនរងគ្រោះ លើកលែងទោស មានន័យថា ខ្លួនជាអ្នកសមគំនិត ក្នុងអំពើល្មើសហ្នឹងហើយ!