ភ្នំពេញ ៖ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចជ្រើសតាំង សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ និងកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ជាអនុប្រធានគណបក្សប្រជាជន។
តាមការចេញផ្សាយរបស់ផេកទូរទស្សន៍បាយ័ន បានឲ្យដឹងថា មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមាន អនុប្រធានគណបក្ស៤រូប គឺសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ និងកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕