ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបាន​ជ្រើសតាំង​​ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ខែធ្នូនេះ​បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រ សម្ដេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង លោក​​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។
លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាវត្តមានមាន ៧៧២រូប សន្លឹកឆ្នោតបានការ ៧៧០សន្លឹក មិនបានការ ២សន្លឹក ក្នុងនោះយល់ព្រម ៧៦៦សន្លឹក មិនយល់ព្រម ១ និងអនុប្បវាទ ៣។ ដូច្នេះសំឡេងគាំទ្រស្មើនឹង ៨៨.៥៥% នៃចំនួនសមាជិកគណៈកម្មាធិការកណ្ដាលទាំង​មូល។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ចបាន​ជាប់ជាអនុប្រធានគណបក្សប្រជា​​ជន​​កម្ពុជា។