ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កងទ័ព​កម្ពុជា​ និង​កងទ័ព​​ចិនហ្វឹកហាត់​រួមគ្នា​ លើ​របៀប​វីរៈ​ជាច្រើន ​ក្នុង​ឱកាសសមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩

កំពត ៖ ​​មួយ​សប្តាហ៍មក​ហើយ ​​កងទ័ព​កម្ពុជា​ និង​កងទ័ព​រំដោះ​ប្រជាជន​ចិនហ្វឹកហាត់​រួមគ្នា​ លើ​របៀប​វីរៈ​ជាច្រើន ​ក្នុង​ឱកាស​«​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩» ​​នៅលើ​ទឹកដី​ស្រុក​ជុំគិរី​ ខេត្ត​កំពត ដោយ​កម្លាំងយោធា​ នៃ​ប្រទេស​ទាំងពីរ​ រាប់ពាន់នាក់ ​បាន​ចូលរួម​​។

នៅ​ថ្ងៃទី​២០ ​ខែមីនា ​ឆ្នាំ​២០១៩​នេះ ​ភាគី​នៃ​កងទ័ព​ទាំង​ពីរ ​កំពុង​ធ្វើការ​ហ្វឹកហាត់​លើ​របៀប​វីរៈ​ជាច្រើន​ទៀតទាក់ទង ​និង​ការ​ប្រឆាំង​ភេរវកម្ម ​​និង​ការ​រំដោះ​ចំណាប់ខ្មាំង​ចេញពី​ជុំរុំ ​ភេរវករ​ តាមរយៈ​សម្រូត​ខ្លួន​ពី​ឧទ្ធម្ភាគចក្រ ​ជាដើម​។

​គណៈកម្មការ​រៀបចំ​សមយុទ្ធ​នាគ​មាស ​ឆ្នាំ​២០១៩ ​បាន​បញ្ជាក់ថា ​កងទ័ព​កម្ពុជា​និង​ចិន​ប្រមាណ​ជាង​២​រយ​នាក់​ ​កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម​ ដូច​ ជា​ជំនាញ​បាញ់ ​កាំភ្លើងត្បាល់ ហ្វឹកហាត់​ តម្រង់​យក​ម៉ែត្រ​ចម្ងាយ​ និង​រត់​ចូល​លេណដ្ឋាន ​(​ទីតាំង​ប្រយុទ្ធ​) បាញ់​ប្រភេទ​កាំភ្លើង​ត្បាល់​៦០​មី​លី​ម៉ែត្រ ​៨២​មី​លី​ម៉ែត្រ ​និង​១០០​មី​លី​ម៉ែត្រ​ជាដើម​។

សមយុទ្ធ​នាគ​មាស ​ឆ្នាំ​២០១៩​ បាន​កំពុង​ប្រព្រឹត្តទៅ​ រយៈពេល​១៧​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៣​ ដល់​ថ្ងៃទី​២៥ ខែមីនា ​ឆ្នាំ​២០១៩​ ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ​ស្រុក​ជុំ​គី​រី ​ខេត្តកំពត​។ ​នេះ​គឺជា​សមយុទ្ធ​នាគ​មាស​លើក​ទី​៣​ រវាង​កងទ័ព​ប្រទេស​ទាំងពីរ ​ដែល​បាន​ធ្វើឡើង​ចាប់​តាំងពី​ឆ្នាំ​២០១៦​មក​។

របៀបវារៈ​ជាច្រើន​ដែល​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​បាន​យកមក​ហ្វឹកហាត់​រួមគ្នា ​នា​ឆ្នាំនេះ ​មានដូចជា​ការ​ស៊ើបការណ៍​រក​ភូមិសាស្ត្រ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ​(Drone) .​ការ​ដោះ មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​, ការ​ដោះ​គ្រាប់បែក​គីមី​ និង​បន្សាប​ជាតិគីមី​. ប្រតិបត្តិ​ការរំដោះ​ចំណាប់​ខ្មាំង​ដោយ​ឧទ្ធម្ភាគចក្រ ​.​ឧទ្ធម្ភាគចក្រ កម្ទេច​ជុំរុំ​ភេរវករ​ ​ផ្នែក​មនុស្សធម៌ ​និង​ជំនាញ​បាញ់ ​កាំភ្លើង​ធំ​សម្រាប់​កម្ទេច​ភេរវករ​ជាដើម​៕