ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មនិង​(GIZ) រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចំនួន៤ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការពារអ្នកប្រើប្រាស់”

(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម​​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បាន​​រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងចំនួនបួនស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការការពារអ្នកប្រើប្រាស់”។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយ​កនៃអគ្គនាយកដ្ឋាន​ក.ប.ប. សមាជិកនិងជាលេខាធិការនៃគណៈកម្មាធិការជាតិការ​ពារអ្នកប្រើប្រាស់ជាតំ​ណាង​ដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក​​ ប៉ាន សូរស័ក្តិ និងជាប្រធា​នគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។

សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ) ក្រោមគម្រោង “កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន (PROTECT)”។ សិក្ខាសាលានេះ សម្របសម្រួលដោយការិយាល័យមេធាវី សេដ្ឋាល័យ។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើង ក្នុងគោលបំណងស្វែងរកធាតុចូលពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងឯកសារគិតយុត្ត ចំនួនបួនស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលមានដូចជា៖
ទី​១.សេចក្តីព្រាងកម្មវិធីថ្នាក់ជាតិស្តីពីកិច្ចការអ្នកប្រើប្រាស់ (National Consumer Prote​ction Program) ទី​២. សេចក្តីព្រាងប្រកាសស្តីពីកិច្ចសន្យាមិនសុចរិត (Unfair Contr​act Clause) ទី ៣. សេចក្តីព្រាងប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់ (Coo​l​ing-Off Period) ទី​៤. គោលការណ៍ណែនាំស្តីពីគម្រោងលក់បែបពីរ៉ាមីដ (Pyram​id Selling Scheme) និងការលក់បែបទីផ្សារពហុកម្រិត (Multi-Leveling Mark​eting)។

លោក​​ ផាន អូន បានមានប្រសាសន៍បញ្ជាក់​ថា សិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារសំ​ខាន់មួយនេះ នឹងប្រមូលធាតុចូលសំខាន់ៗក្នុងការកសាងឯកសារគតិយុត្តទាំងបួន ពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀត ។

លើសពី​​នេះ​ គឺ ក្នុងន័យជំរុញឱ្យសេចក្តីព្រាងនៃឯកសារទាំងបួនមានលក្ខណៈកាន់តែល្អប្​រសើរ​ឡើង សំដៅធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ និង​ធុរ​ជនធ្វើសកម្មភាពជាមួយគ្នាប្រកប​ដោយ​ទំនុកចិត្តនិងមានការទទួលខុសត្រូវរួមចំ​ណែកដល់ការកសាងសង្គមយើងឱ្យមានសុខ​ដុម​នីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។