ភ្នំពេញ÷ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតជ្រាបអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញនិងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទរៀបចំការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិតរបស់ខ្លួននៅតាមទីតាំងរោងចក្រសហគ្រាសឬអនុញ្ញាតឱ្យកម្មករនិយោជិតបានទៅចាក់វ៉ាក់សាំងដូសជំរុញ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា« ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវបំពេញព័ត៌មាននការចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសជំរុញនានារបស់កម្មករនិយោជិតខ្លួន ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រhttps://sicms.mlvLgov.kh ផងដែរ។ បន្ថែមពីនេះទៀត ម្ចាស់ ឬនាយករោងចក សហគ្រាស ត្រូវតែជំរុញបងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច»។
លើសពីនេះមាននៅតាមទីតាំងដែលបានកំណត់ព្រមទាំងផ្តល់នូវការឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករ និយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។