ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តារាចម្រៀង សួស វីសា ដឹកដៃស្វាមី ចុះហត្ថលេខាវិនិយោគ​​ជាមួយ​ក្រុមហ៊ុន​​​ដឹកជញ្ជូន​ឈ្មោះ Supper App

ភ្នំពេញ៖ តារាចម្រៀងកំពុង​​មានឈ្មោះ​បោះសម្លេងមកពី​​ផលិតកម្ម​ហង្សមាស អ្នក​នាង សួស វីសា បាន​​​ដឹកដៃស្វាមី ឈ្មោះ លោក ថមមី ចុះហត្ថលេខាវិនិយោគ​​ជាមួយ​ក្រុមហ៊ុន​​​ដឹកជញ្ជូន​ឈ្មោះ Supper Appជាផ្លូវការ ហើយពិធីនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ នៅសណ្ឋាគារឡឺរ៉យយ៉ាលរាជធានីភ្នំពេញ។
លោក ថម ម៉ី និងអ្នកនាង​​ សួស​​ វីសា បានលើកឡើង ក្រោយ​កម្មវិធីនៅថ្ងៃទី១៧ខែមករានេះ​ថា សព្វថ្ងែនេះ Supper App មានសាខាជាង២០ សាខានៅរាជធានីភ្នំពេញ ហើយតាមផែនការក្រុមហ៊ុននឹងពង្រីកឲ្យបានរហូតទៅ៣០០សាខានៅទូទាំងប្រទេស ហើយថ្ងៃនេះខ្ញុំនិងភរិយាបានក្លាយជាម្ចាស់​ភាគហ៊ុនធំរបស់ក្រុមហ៊ុនSuper Appតែម្តង។
អ្នក​នាង​​​បានបន្តទៀតថា បើសិនពុកម៉ែបងប្អូនចង់វិនិយោគ បើកមុខរបរបញ្ជើតាមរយៈក្រុមហ៊ុនស៊ូបភើអេប អាចចំណាយទុនត្រឹម ១ពាន់ដុល្លារនឹងអាចបើកសាខាបានហើយ ទទួលបញ្ជើអ៊ីវ៉ាន់ តាមអនឡាញបាន ពីព្រោះសព្វថ្ងៃនេះ មុខជំនួញថ្មីនេះ​ កំពុងតែមានការរីករាលដាល ពាសពេញប្រទេសទាំង២៥ខេត្តក្រុងផងដែរ។
អ្នកស្រី​​បន្ថែមទៀតថា «នាង​​ខ្ញុំបាននិងស្វាមី​ សូមថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ និង សហគ្រិនគ្រប់វិស័យដែលបានចូលរួមក្នុងកម្មវិធីសម្ភោធក្រុមហ៊ុនយើងខ្ញុំហើយរំពឹងថា ថ្ងៃនេះជាថ្ងៃល្អសម្រាប់ពួកយើងរួមគ្នាអភិវឌ្ឍន៍អាជីវកម្មសេវាដឹកជញ្ជូននេះឡើងឆ្ពោះទៅរកភាពជោគជ័យ។
សម្រាប់ លោក ប៉ាត់ ចំណាន ក្រុមហ៊ុន Supper App អគ្គនាយកក្រុមហ៊ុន Supper App បានបញ្ជាក់ថា ថ្ងៃនេះក្រុមហ៊ុន Supper App បានចុះហត្ថលេខាលើការវិនិយោគដៃគូភាគហ៊ុនរវាងក្រុមហ៊ុនលោកនិងលោក ថម ម៉ីវីសា នេះក្នុងគោលបំណងជំរុញឲ្យក្រុមហ៊ុនយើងដំណើរការបានកាន់តែ​លឿន​នៅលើទីផ្សារកម្ពុជា។
លោក ប៉ាត់ ចំណាន បានលើកឡើងថា ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព និងការបើកប្រទេសឡើងវិញរបស់សម្តេចតេជោ ហ៊ុន សែន ទើបបានជាក្រុមហ៊ុនបច្ចេកវិទ្យាដែលបង្កើតឡើង ដោយកូនខ្មែរ ឈ្មោះSupper App និងដៃគូរនេះមិននៅស្ងៀមនោះទេ គឺធ្វើយ៉ាងណាអភិវឌ្ឍន៍ខ្លួន ឲ្យទាន់សភាពការណ៍នឹងការប្រកួតប្រជែងលើទីផ្សារ។
លើសពីនេះលោកបន្ថែមថា ទោះជាមានភាពតានតឹងផ្នែកសេដ្ឋកិច្ចក៏ដោយ តែការលក់ទំនិញសព្វថ្ងៃតាមបណ្តាញសង្គម និងអនឡាញពិតជាសំខាន់ គឺមានការខ្វះខាតការប្រមូលលុយ និងសេវាកម្ម ដឹកជញ្ជូន រហ័សមានទំនុកចិត្ត ដូច្នោះបច្ចេកវិទ្យាអនឡាញនេះត្រូវបាន Supper Appផ្តោតសំខាន់ជាងគេ ដោយប្រើប្រព័ន្ធiOS និងSmart phone, android ធ្វើយ៉ាងណាឲ្យអតិថិជនយើងមានទំនុកចិត្ត និងជឿងទុកចិត្តលើបញ្ញើផ្សេងៗ ដែលអតិថិជនមានតម្រូវការក្នុងពេលបច្ចុប្បន្ន។