ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័នជំនាញធ្វេីការស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រមានសារធាតុគីមីចំនួន ៥គ្រឿងក្នុងថ្ងៃផ្សេងគ្នា

(ខេត្តកំពត)៖ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័ន​នៅថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ នេះ​ មានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត​ ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។
យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយ​ចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។
បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរ​មាន​ ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត។