ភ្នំពេញ:អតីតអភិបាលខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍ យន្ត មីន” ទោះបីលោកឃ្លាតឆ្ងាយពីតួនាទីជាចៅហ្វាយខេត្តក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះលោកនៅតែទទទួលស្គាល់ជាថ្នាក់ដឹកនាំល្អពីមន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើននៅតែផ្តល់ស្នាមញញឹមជានិច្ច ហើយលើសកាពីនេះ ជាថ្នាក់ដឹកនាំគួរឲ្យគោរពស្រឡាញ់ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ថែមទៀត”។
នៅក្នុងទ្រឹស្តីភាពជាអ្នកដឹកនាំបានពន្យល់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំល្អគួរឲ្យគោរពនិងកោតសរសើរពីមន្ត្រីថ្នាក់ក្រោមឱវាទ គឺបង្ហាញពីភាពជាអ្នកដឹកនាំដ៏ឆ្នើមគឺមានអត្តន័យតាំពីងអតីតកាលមកម្លេះ នឹងមានឥទ្ធិពលទៅដល់អ្នកក្រោមឱវាទជាពិសេសដល់ប្រជាពលរដ្ឋ ដែលគួរឪ្យគោរពស្រឡាញ់។
នាយឧត្តមសេនីយ៍ យន្ត មីន ដែលសព្វថ្ងៃនេះ ជារដ្ឋលេខាធិការក្រសួងការ ពារជាតិត្រូវបានមន្ត្រីក្រោមឱវាទភាគច្រើនចាំមិនទាន់ភ្លេចលោកនៅឡើយទេ។ជាក់ស្តែង អតីតអភិបាលខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ទទួលបាននូវការគាំទ្ រនិងគោរពសរសើរពី មន្ត្រីរាជការ និងប្រជាពល រដ្ឋភាគច្រើន ក្នុងខេត្តព្រះសីហនុថា” ឯកឧត្តមនាយឧត្តមសេនីយ៍ គឺ មានភាពជាអ្នកដឹកនាំល្អ”ផងដែរ។
ភាពជាអ្នកដឹកនាំ គឺផ្តល់ការស្រលាញ់ នឹងជំរុញទឹកចិត្តអ្នកក្រោមឱវាទ ទទួលស្គាល់និងយកចិត្តទុកដាក់ការងាររបស់បុគ្គលិកខាងក្រោម ហើយផ្ដល់សិទ្ធិអំណាចដល់ថ្នាក់ក្រោមឲ្យទទួលខុសត្រូវ និងចេះយោគយល់ដល់តម្រូវការ របស់អ្នកក្រោមបង្គាប់និងប្រជាពលរដ្ឋទូទៅ។
បច្ចុប្បន្ននៅតាម តុកាហ្វេ ឬកន្លែងហាត់ប្រាណនានា ក្នុងខេត្តព្រះសីហនុ ឃើញតែមន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើនជជែកគ្នាសំដែងការនឹករឭក នឹងដឹងគុណនូវស្នាដៃរបស់ឯកឧត្តម យន្ត មីន ដែលបានដឹកនាំខេត្តព្រះ សីហនុនាពេលកន្លងមកផងដែរ។