ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្តន្ទាទោសអតីតតំណាងពលករខ្មែរនៅប្រទេសថៃម្នាក់ដាក់គុក១ឆ្នាំពាក់ព័ន្ធការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមហ្វេសប៊ុក

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣ខែកុម្ភៈឆ្នាំ ២០ ២២នេះ បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស អតីតសកកម្មជនគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ កំណត់១ឆ្នាំនិងពិន័យជាប្រាក់ចំនួន ២ លានរៀល (ប្រមាណ $500) ជាប់ពាក់ព័ន្ធបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឮនិងការនិយាយពត៌មានមិនពិត ពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុង នៃគណបក្សប្រជាជនកម្ពុជាតាមរយៈហ្វេសប៊ុកប្រព្រឹត្ត កាលពីអំឡុងខែមេសាឆ្នាំ២០២១។

លោកស្រី ឈុន ដាវី ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានថ្លែងអោយដឹងនៅក្នងអង្គសវនការថា ជនជាប់ចោទរូបនេះមានឈ្មោះវឿន វាសនា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ អ្នកធ្វើចំការមានទីលំនៅឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនជាប់ចោទមានឈ្មោះ វឿន វាសនា ត្រូវបានជាប់ចោទពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញាតិ មាត្រា ៤៩៤និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅកម្ពុជាក្នុងឆ្នាំ២០២១។

ជនជាប់ចោទត្រូវបានចាប់ និងឃុំខ្លួនដោយតុលាការកាលពីថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ ២០២១។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ នៅក្នុងពេលសវនាការ ឈ្មោះ វឿន វាសនា បានឆ្លើយបដិសេធយ៉ាងដាច់អហង្កា និង និយាយប្រាប់តុលាការថា ខ្លួនមិនបានប្រព្រឹត្តអ្វីដូចការចោទប្រកាន់រូបគាត់នោះទេ។

ឈ្មោះ វឿន វាសនា មិនទទួលស្គាល់ រូបថតរបស់គាត់និងសម្លេងដែលបាននិយាយដោយធ្វើការវិភាគផង ទាក់ទងទៅនឹងបញ្ហាជម្លោះនិងការបែកបាក់ ផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជានិងការបែកគ្នារវាងក្រុមអ្នកគាំទ្រឬខ្សែខាង សម្តេច ហ៊ុន សែននិងសម្តេចស ខេង នៅកុ្នងឃ្លីបវិដេអូដែលបានចាក់បង្ហាញ នៅក្នុងបន្ទប់សវនាការ។

ឈ្មោះ វឿន វាសនា បាននិយាយថា រូបនិងសម្លេងដែលមាននៅក្នងនៅក្នុងឃ្លីបវីដេអូនោះ ទោះបីមានភិនភាគនិងសម្លេងប្រហាក់ប្រហែលនឹងរូបឬ សម្លេងគាត់ក្តីតែមិនជារូបគាត់នោះទេ។

លោកបាននិយាយថា រូបថតនិងសម្លេងទាំងនោះ គឺជារូបភាពនិងសម្លេងកាត់ត និង ក្លែងក្លាយ។

ឈ្មោះ វឿន វាសនា បានសំណូមពរដល់តុលាការ សម្រេចទម្លាក់បទប្រកាន់ចំពោះរូបគាត និងដោះលែងគាត់អោយមានសេរីភាពវិញ៕

ដោយ ច័ន្ទ សោភា