រាជធានីភ្នំពេញ ៖ នោះកាន់តែមានសភាពចូលជ្រៅបន្តទៀតហើយ ដែលនាយក្រឹមទទួលស្គាល់រឿងភរិយាដើមទៅដាក់ពាក្យប្តឹងចោទរឿងលួចមានស្រីជាអ្នកសិល្បៈ ក្រោមដំបូលជាមួយគ្នា ។ ទោះជាដឹងកំហុស តែក្នុងចិត្តនាយក្រឹមនៅគិតនាងលាភជាគូកំណាន់ចិត្ត ដ្បិតមានតំណក់ឈាមជាមួយគ្នាបាត់ទៅហើយ ។
តារាកំប្លែងលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ហាក់ទទួលស្គាល់កំហុសឆ្គងរបស់លោក ចំពោះការដែលភរិយាដើម អ្នកស្រីវ៉ង់ឡុងមុន្នី បានចេញមុខបកអាក្រាតរឿងលោកលួចមានស្នេហាជាមួយតារាកំប្លែងក្នុងក្រុមនាងគង់ ច័ន្ទស៊ីណា ហៅនាងព្រលិត ដែលពេលនេះ មានផ្ទៃពោះ៥ខែ ដែលជាតំណក់ឈាមរបស់នាងក្រឹមនោះ ។
អ្នកស្រីវ៉ង់ ឡុងមុន្នី ដែលត្រូវបានតារាសិល្បៈនិយាយជាច្រើនថា អ្នកស្រីតែងតែបង្ហូរទឹកភ្នែកម្នាក់ឯង ព្រោះតែពិបាកចិត្តពេក ពេល ដែលប្ដីទៅមានស្នេហាជាមួយស្រីលាភនោះ ពេលខ្លះភរិយាដើមរូបនេះ មានតែទូរស័ព្ទទៅរៀបរាប់ប្រាប់នាយចាបចៀន ទាំងអួលដើមករឿងស្នេហាត្រីកោណ ដែលប្ដីនាងជាបុរសខ្លួន១ជិះទូក២នេះ ។ ពេលនេះ អ្នកស្រីវ៉ង់ ឡុងមុនី្ន លែងទុកមុខទុកមាត់ឲ្យប្ដីនិងស្រីលាភទៀតហើយ គឺសម្រេចចិត្តដាក់ពាក្យប្ដឹងទៅតុលាការតែម្ដង ដើម្បីឲ្យពួកគេបានភ្លឺភ្នែករឿងមានស្នេហាជា មួយគ្នានេះ ដែលរឿងនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនតិចឡើយ ហើយអ្នកខ្លះមានចម្ងល់ថា ហេតុអីបានជាស្រីលាភ យកប្តីគេធ្វើឲ្យប្រពន្ធដើមរងទឹកភ្នែកបែបនេះ?
នាយក្រឹមបានពោលថា ធម្មតាប្តីមានស្រីប្រពន្ធណាសប្បាយចិត្តទៅ ។ រឿងនេះ ខ្ញុំដឹងហើយថា តាមផ្លូវច្បាប់គឺខ្ញុំខុស ព្រោះខ្ញុំនឹងប្រពន្ធដើមមិនបានលែងលះគ្នាទេ ។ នាយក្រឹមពោលទៀតថា បើគាត់ប្តឹងខ្ញុំឡើងតុលាការខ្ញុំក៏មិនដឹងថាម៉េចដែរ ។ តែចិត្តខ្ញុំមិនដែលចង់បែកពីប្រពន្ធដើមដែរ ហើយដូចខ្ញុំអះអាងចឹង ខ្ញុំនៅតែបំពេញតួនាទីធ្វើប្តីនិងជាឪពុកកូនដ៏ល្អដដែល។
គួររំលឹកថា ច្រើនខែហើយដែលធ្លាយដំណឹង តារាកំប្លែងស្រីក្នុងក្រុមនាយក្រឹមស្រីលាភ មានផ្ទៃពោះកូនភ្លោះ ប៉ុន្តែមិនត្រូវបានទម្លាយ ឪពុកកូនក្នុងផ្ទៃជានរណា ខណៈការសន្និដ្ឋានថា គ្មាននរណាក្រៅពីនាយក្រឹម ។ចំណែកនាងលាភ ឬព្រលិតវិញ ក៏ទទួល ស្គាល់រឿងមានកូនដែរ តែកន្លងមកនាងឆ្លើយតាមបណ្តាញសង្គម សុំលាក់មុខឪពុក ។ លុះដល់ដឹងថា នាយក្រឹមជាប៉ាប៉ាក្មេងក្នុងផ្ទៃធ្វើឲអារម្មណ៍ភរិយាដើមឆួលឆេះរហូតប្តឹងឱ្យគេដឹងលែងទុកមុខទៀត។