ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ​តប​ទៅលោក​​​ម៉ៃ សុគន្ធ វិញថា និយាយ​ឱ្យ…

រាជធានី ភ្នំពេញ ៖ នៅ ទីបំផុត អ្នក នាង ច ន ច័ន្ទ ល ក្ខិ ណា បាន បញ្ចេញ ប្រតិកម្ម តប ទៅ កាន់ លោក ម៉ៃ សុគន្ធ វិញ បន្ទាប់ ពី ទទួល ការ រិះគន់ យ៉ាងធ្ងន់ធ្ងរ មក លើ រូប នាង ។ អ្នក នាង ច ន ច័ន្ទ ល ក្ខិ ណា បាន ឆ្លើយ តប ទៅ លោក ម៉ៃ សុគន្ធ ឱ្យ មានការ និយាយ ដឹង ខុស ត្រូវ និង ស្គាល់ ចាស់ ស្គាល់ ធំ និង កុំឱ្យ ប៉ះពាល់ ដល់ សមាគម សិល្បករ ខ្មែរ ។

អ្នក នាង ច ន ច័ន្ទ ល ក្ខិ ណា បាន បង្ហោះ សារ យ៉ាង វែង មួយ តាម ហ្វេ ស ប៊ុ ក ឆ្លើយ តប ទៅ កាន់ លោក ម៉ៃ សុគន្ធ វិញ ថា « ខ្ញុំ ចង់ ប្រាប់ ថា ខ្ញុំ មិន ដែល បង្ហោះ ឆ្លើយ តប ទៅ គាត់ នោះ ទេ តែ និយាយ អ្វី ឱ្យ ស្គាល់ ខុស ស្គាល់ ត្រូវ និង គិត ឱ្យ បាន វែង ដៃ មួយ ចង្អុល គេ កុំ ភ្លេច ម្រាមដៃ បី ចង្អុល ខ្លួនឯង ។ រឿង ប្អូនប្រុស ខ្ញុំ គឺជា រឿង គាត់ សមាគម គឺ សមាគម ហើយ សមាគម ក៏ មិន មាន សិទ្ធិ ស្តីប្រដៅ អ្នកសិល្បៈ ដែល ប្រើ សម្ដី អសុរោះ ឬ ធ្វើ ទ ង្វើ មិនល្អ ដែរ អ្នកសិល្បៈ ចាស់ទុំ ជាង ខ្ញុំ មាន ច្រើន ណាស់ ដូច្នេះ ខ្ញុំ មិន អាច ថ្លើមធំ អាង អំណាច ឋា នៈ និង តួនាទី ទៅ ប្រដៅ មនុស្ស ចាស់ ទេ មាន តែ គោរព ពួក គាត់ ហើយ បើ ប្អូន ឱ្យ សិទ្ធិ បង ជា ប្រធាន សមាគម ទៅ ប្រដៅ អ្នកសិល្បៈ គឺ បង សុំ ប្រដៅ ប្អូន ដូច គ្នា ព្រោះ សម្ដី ប្អូន ជេរ ស្រី និង មហាជន សាហាវ ជាង អ្វី ទាំងអស់ ហើយ បើ ប្អូន និយាយ ថា ប្រហែល ក្នុង គ្រួសារ បង ប្រើ សម្ដី បែប នោះ បង ក៏ អាច និយាយ ថា គ្រួសារ ឬ ពុក ម្តាយ ប្អូន ក៏ ជា ប្រភេទ ដូច ប្អូន ដែរ ហើយ បង មាន អំណះអំណាង ដើម្បី បញ្ជាក់ តែ បង មិន បង្ហាញ ព្រោះ យល់ ថា ជា អ្នកសិល្បៈ ដូច គ្នា បង សុខចិត្ត ឱ្យ ប្អូន ឈ្នះ បង ចុះ ដោយ បង មិន ត មិន និយាយ អ្វី ជា សាធារណៈ ឡើយ » ។

អ្នក នាង បន្ត ថា « បង សុខចិត្ត ឆាត ទៅ ប្អូន ផ្ទាល់ខ្លួន តែ ប្អូន វិញ បង្ហោះ ជា សាធារណៈ តើ កន្លែង ណា ដែល ប្អូន និយាយ ថា ប្រធាន ត្រូវ យក រឿងរ៉ាវ មក ដាក់ លើ តុ ហើយ ជជែក គ្នា តែ ក្នុង នាម ប្អូន ជា កូនចៅ សិល្បៈ គឺ ត្រូវ តែ និយាយ វាយប្រហារ ប្រធាន ជា សាធារណៈ? ប្អូន រិះគន់ បង បង ទទួល ហើយ ក៏ បាន កែតម្រូវ តែ ក៏ សូម ប្អូន កែតម្រូវ ខ្លួនឯង ផង មាន គេ មក ប្តឹង បង ក្នុង នាម ជា ប្រធាន សមាគម សិល្បៈ រឿង ទ ង្វើ ប្អូន ច្រើន គួរសម តែ បង សំរួល ពួក គេ តែ ប្អូន ត្រូវ ពិចារណា កំហុស ខ្លួនឯង ផង បង្ករឿង ម្តង ហើយ ម្តងទៀត ម្នាក់ ហើយ ម្នាក់ ទៀត រហូត តាម សន្សំរឿង ជាមួយ ប្រធាន សមាគម ដែល តែង សំរួល មនុស្ស ដែល ខឹង ប្អូន ជា ច្រើន លើក ទៀត ។ ខ្លួន ប្អូន Share ព័ត៌មាន បងហើយ សរសេរ វាយ ប្រហារ ប្រធាន សមាគម យ៉ាង ចាស់ដៃ គ្រាន់តែ បង Share ព័ត៌មាន ដែល គេ និយាយ អាក្រក់ ពី ប្អូន បែរជា ប្អូន ដើរ និយាយ ថា បង ជា ប្រធាន សមាគម មិន សម និង Share ព័ត៌មាន នោះ ទេ គឺ ចាត់ ក្នុង បទដ្ឋាន ផ្សំ គំនិត និង ជន នោះ » ។

អ្នក នាង បន្ត ទៀត ថា « ឱ ! ប្រធាន សមាគម ហេតុ អ្វី ក៏ គ្មាន អ្នក ផ្តល់ សិទ្ធិ និង យុត្តិធម៌ យ៉ាង ដូច្នេះ? ខ្លួនឯង ធ្វើ អ្វី ក៏ បាន ខ្ញុំ ធ្វើ មិន បាន តើ យុត្តិធម៌ សម្រាប់ ខ្ញុំ នៅឯ ណា? គួរ បញ្ឈប់ ទ ង្វើ បែប នោះ ទៅ ក្រែង ថ្ងៃ ណាមួយ ប្អូន និង ត្រូវ ពឹងពាក់ ប្រធាន សមាគម ដែល ជា មនុស្ស ស្រី ដែល ប្អូន កំពុង មើលងាយ រាល់ ថ្ងៃនេះ ។ កុំ អាង តែ រិះគន់ គេ ហើយ គេ ធ្វើ តាម ប្អូន បានចិត្ត ពេក ខ្លួន យើង រាល់ ថ្ងៃជា អ្វី បាន ដើរ តែ រិះគន់ គេ ? តើ ប្អូន មានចំណេះ ដឹង ដល់ កំរិត ណា ដែល ហ៊ាន កំណត់ ថា អ្នក នេះ ខុស អ្នក នោះ ត្រូវ ស្រេច តែ ចិត្ត ? ហើយ មាន ដែល កំណត់ ថា ខ្លួនឯង ខុស ឬ អត់? ឬ ក៏ ប្អូន ធ្វើ អ្វី មិន ចេះ ខុស ? បើ ប្អូន មិន សប្បាយចិត្ត និង បុគ្គល ណា និយាយ សូម ប្អូន និយាយ ត្រឹម បុគ្គល នោះ ទៅ កុំ យក សមា គម និង គ្រួសារ មក ពាក់ព័ន្ធ សង្ឃឹមថា ប្អូន នឹង ជៀស ឱ្យ ផុត ពី ការ ពឹងពាក់ មក សមាគម សិល្បករ ខ្មែរ ព្រោះ ប្អូន ក៏ មិន ប្រាកដ ថា ប្អូន ជា អ្នកបោះឆ្នោត ឱ្យ បង ដែរ ព្រោះ ប្អូន មើល ងាយ បង ដែល ជា ស្រី ព្រមទាំង ក្រុម គ្រួសារ បង ហើយនឹង ក្រុមប្រឹក្សាភិបាល ក៏ ដូច ជា សិល្បករ សិល្ប ការិនី ដែល គេ បាន បោះ ឆ្នោត ឱ្យ បង ដោយ ក្តី ពេញចិត្ត ជា ពិសេស ប្អូន កំពុង មើលងាយ គណៈ ធិ បតី ដែល បាន ចូលរួម ក្នុង ថ្ងៃ បោះ ឆ្នោត ។ តើ ខ្ញុំ គួរ ធ្វើ យ៉ាងម៉េច ជាមួយ អ្នកសិល្បៈ រូប នេះ ? សូម ជួយ ផ្តល់ ជា យោបល់ ផង ភាព ស្ងប់ស្ងាត់ របស់ខ្ញុំ គឺ ធ្វើ ឱ្យ បុគ្គល សិល្បៈ រូប នេះ កាន់តែ ជាន់ និង មើលងាយ ការ ដឹកនាំ របស់ មនុស្ស ស្រី ។ បង មាន អារម្មណ៍ ថា ប្អូន ព្យាយាម បង្កើត រឿង មក លើ បង និង ក្រុម គ្រួសារ បង ក្នុង ន័យ មិន សប្បាយចិត្ត រឿង បុគ្គល ច្រើន ជាង ឬ ក៏ ប្អូន ចង់ឱ្យ បង ចុះ ចេញពី តំណែង ហើយ ប្អូន ចង់ឱ្យ អ្នក ផ្សេង ឡើង ជំនួស ? ឬ ក៏ ប្អូន ចង់ឱ្យ បុរស ដូច ប្អូន ឡើង កាន់ តំណែង នេះ ? មើល ងាយ មនុស្ស ស្រី ពេក ហើយ » ។

គួ បញ្ជាក់ ថា ជម្លោះ រវាង អ្នក ទាំង ពីរ បាន កើតឡើង បន្ទាប់ ពី លោក ម៉ៃ សុគន្ធ បាន ធ្វើការ រិះគន់ ដោយ មិន សម្ចៃមាត់ មក លើ អ្នក នាង ច ន ច័ន្ទ ល ក្ខិ ណា បន្ទាប់ លោក បាន កើត ជម្លោះ ជាមួយ ប្អូនប្រុស របស់ អ្នក នាង ចន្ទល ក្ខិ ណា ។ ជម្លោះ នេះ បាន រាលដាល មក ដល់ រូប នាង ក្រោយ ពី ប្អូនប្រុស របស់ នាង បាន ប្រើ ពាក្យ សម្តី មក លើ ម៉ៃ សុគន្ធ ថា « ជា MR សំរាម »៕