ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយ​ក្រឹម​ថា ធម្មតា​… ប្តី​មាន​ស្រីប្រពន្ធ​ណា ​ដែល​សប្បាយចិត្ត​ទៅ

រាជធានី​ភ្នំពេញ ៖ នោះ​កាន់តែ​មាន​សភាព​ចូល​ជ្រៅ​បន្ត​ទៀត​ហើយ ដែល​នាយ​ក្រឹម​ទទួលស្គាល់​រឿង​ភរិយា​ដើម​ទៅ​ដាក់​ពាក្យ​ប្តឹង​ចោទ​រឿង​លួច​មាន​ស្រី​ជា​អ្នកសិល្បៈ ក្រោម​ដំបូល​ជាមួយ​គ្នា ។ ទោះជា​ដឹង​កំហុស តែ​ក្នុង​ចិត្ត​នាយ​ក្រឹម​នៅ​គិត​នាង​លាភ​ជា​គូ​កំណាន់ចិត្ត ដ្បិត​មាន​តំណក់ឈាម​ជាមួយ​គ្នា​បាត់​ទៅ​ហើយ ។

តារា​កំប្លែង​លោក​អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម ហាក់​ទទួលស្គាល់​កំហុសឆ្គង​របស់​លោក ចំពោះ​ការ​ដែល​ភរិយា​ដើម អ្នកស្រី​វ៉ង់ឡុ​ង​មុន្នី បាន​ចេញ​មុខ​បកអាក្រាត​រឿង​លោក​លួច​មាន​ស្នេហា​ជាមួយ​តារា​កំប្លែង​ក្នុង​ក្រុម​នាង​គង់ ច័ន្ទ​ស៊ី​ណា ហៅ​នាង​ព្រលិត ដែល​ពេល​នេះ មាន​ផ្ទៃពោះ​៥​ខែ ដែល​ជា​តំណក់ឈាម​របស់​នាង​ក្រឹម​នោះ ។

អ្នកស្រី​វ៉ង់ ឡុ​ង​មុន្នី ដែល​ត្រូវ​បាន​តារា​សិល្បៈ​និយាយ​ជា​ច្រើន​ថា អ្នកស្រី​តែងតែ​បង្ហូរទឹកភ្នែក​ម្នាក់ឯង ព្រោះតែ​ពិបាកចិត្ត​ពេក ពេល ​ដែល​ប្ដី​ទៅ​មាន​ស្នេហា​ជាមួយ​ស្រី​លាភ​នោះ ពេល​ខ្លះ​ភរិយា​ដើម​រូប​នេះ មាន​តែ​ទូរស័ព្ទ​ទៅ​រៀបរាប់​ប្រាប់​នាយ​ចាប​ចៀន ទាំង​អួល​ដើម​ក​រឿង​ស្នេហា​ត្រីកោណ ដែល​ប្ដី​នាង​ជា​បុរស​ខ្លួន​១​ជិះទូក​២​នេះ ។ ពេល​នេះ អ្នកស្រី​វ៉ង់ ឡុ​ង​មុ​នី្ន លែង​ទុក​មុខ​ទុក​មាត់​ឲ្យ​ប្ដី​និង​ស្រី​លាភ​ទៀត​ហើយ គឺ​សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​តែ​ម្ដង ដើម្បី​ឲ្យ​ពួក​គេ​បាន​ភ្លឺភ្នែក​រឿង​មាន​ស្នេហា​ជា មួយ​គ្នា​នេះ ដែល​រឿង​នេះ ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​មិន​តិច​ឡើយ ហើយ​អ្នកខ្លះ​មាន​ច​ម្ង​ល់​ថា ហេតុ​អី​បានជា​ស្រី​លាភ យកប្តី​គេ​ធ្វើ​ឲ្យ​ប្រពន្ធដើម​រងទឹក​ភ្នែក​បែប​នេះ?

នាយ​ក្រឹម​បាន​ពោល​ថា ធម្មតា​ប្តី​មាន​ស្រី​ប្រពន្ធ​ណា​សប្បាយចិត្ត​ទៅ ។ រឿង​នេះ ខ្ញុំ​ដឹង​ហើយ​ថា តាម​ផ្លូវច្បាប់​គឺ​ខ្ញុំ​ខុស ព្រោះ​ខ្ញុំ​នឹង​ប្រពន្ធដើម​មិន​បាន​លែងលះ​គ្នា​ទេ ។ នាយ​ក្រឹម​ពោល​ទៀត​ថា បើ​គាត់​ប្តឹង​ខ្ញុំ​ឡើង​តុលាការ​ខ្ញុំ​ក៏​មិនដឹង​ថា​ម៉េច​ដែរ ។ តែ​ចិត្ត​ខ្ញុំ​មិន​ដែល​ចង់​បែក​ពី​ប្រពន្ធដើម​ដែរ ហើយ​ដូច​ខ្ញុំ​អះអាង​ចឹ​ង ខ្ញុំ​នៅ​តែ​បំពេញ​តួនាទី​ធ្វើ​ប្តី​និង​ជា​ឪពុក​កូន​ដ៏​ល្អ​ដដែល​។

គួរ​រំលឹក​ថា ច្រើន​ខែ​ហើយ​ដែល​ធ្លាយ​ដំណឹង តារា​កំប្លែង​ស្រី​ក្នុង​ក្រុម​នាយ​ក្រឹម​ស្រី​លាភ មាន​ផ្ទៃពោះ​កូនភ្លោះ ប៉ុន្តែ​មិន​ត្រូវ​បាន​ទម្លាយ ឪពុក​កូន​ក្នុង​ផ្ទៃ​ជា​នរណា ខណៈ​ការ​សន្និដ្ឋាន​ថា គ្មាន​នរណា​ក្រៅពី​នាយ​ក្រឹម ។​ចំណែក​នាង​លាភ ឬ​ព្រលិត​វិញ ក៏​ទទួល ស្គាល់​រឿង​មានកូន​ដែរ តែ​កន្លង​មក​នាង​ឆ្លើយ​តាម​បណ្តាញ​សង្គម សុំ​លាក់​មុខ​ឪពុក ។ លុះដល់​ដឹង​ថា នាយ​ក្រឹម​ជា​ប៉ា​ប៉ា​ក្មេង​ក្នុង​ផ្ទៃ​ធ្វើ​ឲ​អារម្មណ៍​ភរិយា​ដើម​ឆួល​ឆេះ​រហូត​ប្តឹង​ឱ្យ​គេ​ដឹង​លែង​ទុក​មុខ​ទៀត​។