សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ដោយសា រកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថានអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ:២០២២ ទៅពេលក្រោយវិញ។
សម្តេចបន្ថែមថា រក្សាជីវិតនិងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ រក្សាបានជីវិតនិងមានសុខភាពល្អមិនខ្វះទេពេលវេលានៃការជួបជុំ។សង្ឃឹមថាចៅៗនិង ក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ៕