ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន២ពាន់ដុល្លារ($)ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំខេត្តសៀមរាប

ភ្នំពេញ:លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន2000ដុល្លារ($)ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាបកាលពីថ្ងៃទី២ខែកុម្ភៈនេះ។
លោកជំទាវ ហ៊ុន ស៊ីណាត បានថ្លែងអំអរគុណថា” តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន2000ដុល្លារ($)ដល់កុមារកំព្រាកំពុងជួបការលំបាក”។
លោកជំទាវគូរបញ្ជាក់ថា សូមជូនពរដល់លោកជំទាវទន្តបណ្ឌិតព្រមទាំងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ និងសូមឱ្យបានជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ ៕