បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គិតថាគាត់អាចបំបែកសហរដ្ឋអាមេរិកពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែគាត់គិតខុសហើយ ។ លោកនិយាយថា សហរដ្ឋអាមេរិកមានជំហរប្តេជ្ញាចំពោះប្រជាជនអ៊ុយក្រែន និងចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី ។
លោក Putin បានធ្វើនូវអ្វីដែលគាត់សម្រេចចិត្តធ្វើព្រោះគាត់គិតថាលោកអាចបំបែកអង្គការអូតង់បំបែកអឺរ៉ុបនិងបំបែកសហរដ្ឋអាមេរិកជាពិសេសបន្ទាប់ពីការបះបោរនៅវិមានកាពីតូលកាលពីថ្ងៃទី ៦ ខែមករា។
លោក Bidenបន្តថា យើងនឹងបង្ហាញទៅកាន់ពិភពលោកទាំងមូលថា គ្មាននរណាម្នាក់អាចបំបែកប្រទេសមួយនេះបានទេ ។
រដ្ឋបាលលោក Bidenបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសបេឡារុស្ស រួមទាំងពង្រីកការគ្រប់គ្រងការនាំចេញដែលផ្តោតលើវិស័យចម្រាញ់ប្រេងរបស់រុស្ស៊ីនិងអង្គភាពដែលគាំទ្រដល់យោធារុស្ស៊ី និងបេឡារុស្ស ។
នៅក្នុងចំណោមវិធានការថ្មីកាលពីថ្ងៃពុធគឺការដាក់ទណ្ឌកម្មទៅលើអង្គភាពការពារប្រទេសរុស្ស៊ីចំនួន ២២អង្គភាព ដែលផលិតយន្តហោះប្រយុទ្ធ រថយន្តប្រយុទ្ធ ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក មីស៊ីលនិងយន្តហោះដ្រូនសម្រាប់យោធារុស្ស៊ី ។
ទាហានមកពីកងពលធំលេខ៣ និងកងទ័ពជើងគោកសហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅតំបន់ Fort Stewart រដ្ឋ Georgiaនឹងដាក់ពង្រាយទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីហ្វឹកហាត់ជាមួយសម្ព័ន្ធមិត្តអូតង់ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀតបន្ទាប់ពីការវាយប្រហារលើអ៊ុយក្រែន។ ទាហានអាមេរិកប្រមាណ ៣.៨០០នាក់ ត្រូវបានបញ្ជាឱ្យដាក់ពង្រាយ ៕