ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​ឧកញ៉ា ឡូវ ហ៊ឹង​ និង​លោកជំទាវ សូម​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុត ជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវ និងក្រុមគ្រួសារ ចំពោះមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត

(ភ្នំពេញ)៖ លោក​​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏​​ក្រៀមក្រមបំផុត ចំពោះ​​ ឧកញ៉ា អ៊ឹង ប៊ុនហូវ និងក្រុមគ្រួសារ ដែលមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត បានទទួល​មរណភាព​ កាលពីវេលា​ទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

លោក​​ឧកញ៉ា ឡូវ ហ៊ឹង បាន​​ចាត់ទុកមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន គឺជាការបាត់បង់ស្វាមី ឪពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុតរបស់ក្រុមគ្រួសារ និងជាការបាត់បាត់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលបានរួមចំណែកទាំង កម្លាំងកាយ ចិត្ត និងធនធានជួយកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងវិស័យព្រះពុទ្ធសាសនា។
សូមឧទ្ទិសបួងសួងសុំឲ្យដួងវិញ្ញាណក្ខន្ធរបស់មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕