ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមបើកសម្ពោធធនាគារពាណិជ្ជវីងជាផ្លូវការ

(ភ្នំពេញ)៖ធនាគារវីងដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងការប្រតិបត្តិការជាធនាគាពាណិជ្ជ បានបើកដំណើរជាផ្លូវការហើយ ដោយបានដាក់ឱ្យដំណើរការសាខាចំនួន២ទីតាំងនៅសែនសុខ និងវិមានរាជ្យ ដើម្បីពង្រីកការផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា។

ពិធីបើកសម្ពោធជាផ្លូវការនេះ ធ្វើឡើងនៅថ្ងៃទី១៤ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធិពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និង លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបលើកឡើង ការបើកសម្ពោធសាខាធនាគារវីងទាំងពីរនេះ គឺជាព្រឹត្តិការណ៍ងសំខាន់មួយទៀតសម្រាប់ធនាគារវីង ក្នុងបំណងពង្រីកការផ្តល់សេវាបន្ថែមដើម្បីបម្រើសហគមន៍ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេ សកម្ពុជា។
លោកបានលើកឡើងថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបែបឌីជីថល ប្រកប ដោយភាពច្នៃប្រឌិត ផ្តល់នូវផលិតផល និងសេវាកម្មដើម្បីដោះស្រាយបញ្ហារបស់អតិថិជន ក៏ដូចជាចាប់ដៃគូជាមួយក្រុមហ៊ុនធំៗ ឈានមុខគេនៅលើពិភពលោក។
អ្នកឧកញ៉ាបថាាន បន្ថែមថា បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកម្ម កាលពីខែមេសា ឆ្នាំមុន មក ធនាគារវីងបានបង្កើតផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុជាច្រើនបន្ថែមទៀតច រួមមានសេវាឥណទាន និងសេវាប្រាក់បញ្ញើ ដើម្បីបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធិពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា នៅចំពោះមុខវិបត្តិនៃជំងឺកូវីដ១៩ ធនាគារវីងបានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមពិសេស រួមមានការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករចនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបានព្យួរការងារ ប្រជាជនមានបណ្ណក្រីក្រកម្រិត១ និងកម្រិ២ ប្រជាជនដែលរស់នៅតំបន់បិទខ្ទប់ និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩។

លោកបន្ថែមថា ខណៈដែលកន្លងមក ធនាគារវីង គឺជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គម ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ធនាគារវីង ក្នុងការពិនិត្យលទ្ធភាពផ្តល់ឥណទានឱ្យបានកាន់តែច្រើនដល់សហគ្រាសធន់តូច និងមធ្យម ដោយប្រើប្រាស់ដើមទុនផ្ទាល់របស់គ្រឹះស្ថាន ដើម្បីជួយសម្រាលសម្ពាធអាជីវកម្ម និងគាំទ្រដល់ផែនការពង្រីកអាជីកម្របស់ពួកគេដែលនឹងរួមចំណែកដល់ការបង្កើតការងារបន្ថែម និងការសម្រេចបានកំណើនសេដ្ឋកិច្ចជាតិសម្រាប់រយៈពេលទៅមុខ ។
សូមជម្រាបថា វីងបានចាប់ផ្តើមប្រតិបត្តិការលើសេវាទូទាត់ និងផ្ទេរប្រាក់ក្នុងនាមជាគ្រឹះស្ថានមិនមែនធនាគារនៅឆ្នាំ២០០៨ និងបានវិវត្តខ្លួនជាបន្តបន្ទាប់ក្លាយជាធនាគារឯកទេសក្នុងឆ្នាំ២០១៤ ហើយបន្ទាប់មកបានក្លាយជាធនាគារពាណិជ្ជ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិកាលពីឆ្នាំមុន៕