លិខិតមិត្តអ្នកអាន!
ភ្នំពេញ ៖លោក អ៊ាង គង្គា ហៅគ្រូមហាជុំ អតីតពិធីករទូរទស្សន៍ក្នុងស្រុកមួយ និងឧកញ៉ា សេង ប៉េងគុណ ហៅលោកគ្រូមហាជ័យ ដែលបានរៀបចំពិធីបួងសួងរំលឹកគុណព្រះម៉ែស្ដេចនាគ និងមានស្ដេចនាគចូលសណ្ឋិតនោះ ពេលនេះមានការសង្ស័យថា តើលោក អ៊ាង គង្គា ហៅគ្រូមហាជុំ ពិតជាមានតួនាទីឬក្របខណ្ឌជាមន្រ្តីខេមរភូមិន្ទមែនឬយ៉ាងណា ដែលហ៊ានជិះរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើរថយន្តនោះជារថយន្តគេចពន្ធឬយ៉ាងណា?
នេះជាសំណួរ ដែលមហាជនមានការសង្ស័យយ៉ាងខ្លាំង ដោយចង់សួរទៅ លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ពីការប្រើប្រាស់រថយន្តទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ តើលោកពិតជាធ្វើការនៅអង្គភាពរដ្ឋមួយណាពិតប្រាកដ បានជាមានសិទ្ធិប្រើប្រាស់ស្លាកលេខខេមរៈភូមិន្ទ ជាស្ថាប័នក្រសួងការពារជាតិទៅវិញ?
លោក អ៊ាង គង្គា ហៅគ្រូមហាជុំ មួយរយៈនេះបានតាំងខ្លួនធ្វើជាគ្រូហោរមានទស្សន៍ទាយ ណែនាំវត្ថុស័ក្ដិសិទ្ធិ បួងសួងសុំបារមីផ្សេងៗ និងនិយាយពីរឿងលាបជ័យ គ្រោះថ្នាក់ផ្សេងៗ ប៉ុន្តែគេមិនដឹងទេថា តើលោកគ្រូរូបនេះជាមន្ត្រីយោធាបម្រើការនៅក្រសួងការពារជាតិ ឬនៅអង្គភាពមូលដ្ឋានទ័ពមួយណា ទើបបានប្រើប្រាស់រថយន្តស៊េរីទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧ ទៅវិញ?។
សារព័ត៌មានដេលីខ្មែរ នៅពុំទាន់បានការបញ្ជាក់ពី លោក អ៊ាង គង្គា ហៅគ្រូមហាជុំ ដែលមហាជនចោទសួរថា ពីការប្រើប្រាស់រថយន្តទំនើប Lexus 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៩២៩៧នេះជារឿងពិតឬយ៉ាងណា?
ក៏ប៉ុន្តែតាមច្បាប់ «គ្មានបុគ្គលណាឬឯកជនណាអាចទៅប្រើប្រាស់រថយន្តរបស់អង្គភាពកងយោធពលខេមរភូមិន្ទឬក្រសួងការពារជាតិបាននោះទេលើកលែងតែបុគ្គលនោះជាមន្ត្រីយោធាឬមន្ត្រីកងយោធពលខេមរភូមិន្ទ ទើបអាចមានសិទ្ធិជិះនិងប្រើប្រាស់ជាសាធារណៈ។