(ភ្នំពេញ)៖ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ លូ គឹមឈន់ និងលោកជំទាវ ប្រមទាំងថ្នាក់ដឹកនាំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុតជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រមបំផុត ចំពោះ ឧកញ៉ា អ៊ឹង ប៊ុនហូវ និងក្រុមគ្រួសារ ដែលមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត បានទទួលមរណភាព កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានចាត់ទុកមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន គឺជាការបាត់បង់ស្វាមី ឪពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុតរបស់ក្រុមគ្រួសារ និងជាការបាត់បាត់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលបានរួមចំណែកទាំង កម្លាំងកាយ ចិត្ត និងធនធានជួយកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងវិស័យព្រះពុទ្ធសាសនា។
សូមឧទ្ទិសបួងសួងសុំឲ្យដួងវិញ្ញាណក្ខន្ធរបស់មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕