ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តើអ្នកដឹងទេ ប្រទេសនៅទ្វីបអាហ្វ្រិចមួយណាដែលទិញអង្ករកម្ពុជាច្រើនជាងគេ?

ភ្នំពេញ៖ ប្រទេសហ្កាប៊ុងជាប្រទេសមួយនៅក្នុងទ្វីបអាហ្វ្រិចកណ្តាលដែលកម្ពុជាបាននាំអង្ករចេញទៅច្រើនជាងគេ។ ជាក់ស្តែងនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយប្រទេសហ្កាប៊ុងបានឈរនៅលំដាប់ទី៤ ដែលប្រទេសកម្ពុជាបាននាំចេញសរុបទៅកាន់ទីផ្សារអន្តរជាតិចំនួន ៩០ប្រទេស ស្មើរនឹងចំនួន ១៨៨ ១៩៨ តោន។
បន្ទាប់ពីប្រទេសម៉ាឡេស៊ីឈរនៅលំដាប់ទី៣ ស្មើនឹងចំនួន ២០៤ ៦៥៦ តោន ប្រទេសបារាំងឈរនៅលំដាប់ទី២ ស្មើនឹងចំនួន ៣៩៦ ៤៨៦ តោន និងប្រទេសចិន (មិនរាប់បញ្ជូលបរិមាណអង្ករលក់ទៅកាន់ទីក្រុងហុងកុង និងម៉ាកាវ) ឈរនៅលំដាប់ទី១ ស្មើរនឹងចំនួន ១ ១៦៤ ១៥២ តោន។
សម្រាប់ពាណិជ្ជកម្មអង្ករក្រអូបរយៈពេល២ខែដើមឆ្នាំនៃឆ្នាំ២០២២បាននាំអង្ករចេញទៅកាន់ប្រទេស​ហ្កាប៊ុងមានចំនួន២ ៥៩២ តោនដែលគិតជាទឹកប្រាក់មានចំនួន ២ ៤៣៤ ៩៦៦.១៧ ដុល្លារសហរដ្ឋអាមេរិក។