រថយន្តលុចសុីសជនជាតិចិនបុកជាមួយគោយន្តកែឆ្នៃដឹកឈើបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់
ខេត្តក្រចេះ÷ស្ត្រីជនជាតិម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តលុចស៊ីសនិងគោយន្តកែឆ្នៃដឹកឈើ។
ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃអាទិត្យ១១ រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ត្រូវនឹងថ្ងៃទី៣១ខែមីនាឆ្នាំ២០១៩ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៤០១ ,៤០២ ក្រចេះ .ស្ទឹងត្រែង ក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីនគបាលចរាចរណ៍នៃស្នងកាខេត្តបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងរវាងរថយន្តលុចស៊ីសRX៣០០.និងគោយន្តកែឆ្នៃកំពុងតែដឹកឈើបើកបរស្របទឹសគ្នាពីជើងទៅត្បូងលើដងផ្លូវជាតិលេខ៧អាស្ទឹងត្រែង.ក្រចេះ។
ប្រភពបន្តទៀតថាក្នុងហេតុការណ៍នោះគេឃើញរថយន្តលុចសុីRx៣០០ពណ៌ទឹកមាស ស្លាកលេខ ភ្នុំពេញ២V៩០៩៧បើកបរដោយឈ្មោះ QIAN Lijunភេទប្រុសអាយុ៥២ឆ្នាំជាជនជាតិចិនរងរបួសធ្ងន់និងអ្នករួមដំណើរឈ្មោះ SHI Lianfei ភេទស្រីអាយុ៤៣ឆ្នាំជនជាតិចិនបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ ឯគោយន្តកែឆ្នៃនោះកំពុងតែមានដឹកឈើពេញប្រៀបតែម្តងបើកបរដោយឈ្មោះ មាទ ម៉ុល ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិអូរគ្រៀង នេះតែម្តង។
បន្ទាប់ពីកើតហេតុភ្លាមៗនោះគេឃើញសាកសព និងជនរងគ្រោះមិនទាន់បានបញ្ជូនទៅណានៅឡើយនោះទេកំពុង រង់ចាំរថយន្តសង្គ្រោះមកយកទៅមន្ទីពេទ្យបង្អែកខេត្ត។
រីឯគោយន្តដឹកឈើវិញគឺឃើញប្រជាពលរដ្ឋកំពុងតែញាប់ដៃញាប់ជើងរើឈើចេញពីលើគោយន្តនោះផងដែរ៕