ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ខៀវ កញារីទ្ធ៖ ក្រមសីលធម៌ និងវិជ្ជាជីវ:សារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត

ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ បានមានប្រសាសន៍ ណែនាំដល់សមាជិកសមាគមថា៖ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត។

នៅក្នុងពិធីសំណេះសំណាលនេះ មានចាងហ្វាងនិងអ្នកយកសារព័ត៌ បានលើកឡើងជាសំណូមពរនិងចម្ងល់មួយចំនួនសុំឲ្យឯកឧត្តមរដ្ឋមន្ត្រី
ជួយអន្តរាគមន៍ និងបកស្រាយសំណួរ មានដូចជាសុំកុំឲ្យមានការយកពន្ធចំពោះអ្នកសារព័ត៌មាន សុំឲ្យមន្ទីរ អង្គភាពជួយផ្តល់ព័ត៌មានតាមការ
ស្នើសុំរបស់អ្នកកាសែតផង ចំណែកចំពោះកាត
អ្នកកាសែត ដែលប្រធានអង្គភាពចេញឲ្យប្រើប្រាស់សុំឲ្យស្ថាប័នរដ្ឋា៊ទទួលស្គាល់ផងមិនមែនកាតចេញពីក្រសួងទើបទទួលស្គាល់ រីឯរាល់បទ
ល្មើសដែលកាសែតរាយការណ៍ទៅ គឺសមត្ថកិច្ចមិនសូវយកចិត្តទុកដាក់ចាត់វិធានការផ្លូវច្បាប់។

ចំពោះសំណួរ និងសំណូមពរខាងលើលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានរបកស្រាយចំណុចមួយចំនួនក្រៅពីនោះ លោក ខៀវ កញារីទ្ធ បានបញ្ជាក់ថាធ្វើជាអ្នកកាសែតត្រូវអនុវត្តតាមក្រមសីលធម៌ វិជ្ជាជីៈឲ្យបានច្បាស់លាស់ និងមានសាមគ្គីភាពរវាងអ្នកកាសែតដូចគ្នា ព្រោះវាជាអាវក្រោះសម្រាប់ការពារអ្នកប្រកបវិជ្ជាជីវៈដូចគ្នា។

លោករដ្ឋមន្ត្រី បានណែនាំទៀតថា «ជាអ្នកកាសែតត្រូវមានចំណេះដឹង កុំសរសេរព័ត៌មាន
មិនពិត ព័ត៌មានក្លែងក្លាយបំពុលសង្គម កុំសរសេរសទៅជាខ្មៅ ខ្មៅទៅជាស។ ជាអ្នកកាសែតមិនមែនជាកាត់ក្តីឲ្យអ្នកណាឈ្នះ អ្នកណាចាញ់ទេព្រោះយើងមិនមែនជាអាជ្ញាធរ ឬជាសមត្ថកិច្ចទេ។
យកល្អអង្គភាពសារព័ត៌មានធំៗ មានសមាជិកច្រើននាក់គួរមានមេធាវីម្នាក់ជួយជាយោបល់ពេលសមាជិកណាម្នាក់ឬច្រើននាក់មានបញ្ហាជាយថាហេតុ»។

លោកបានសង្កត់ធ្ងន់ថា មន្ទីរអង្គភាពនានា មិនមានសិទ្ធិប្តឹងអ្នកកាសែតក្រោយពេលគេសរសេរសុំទោសរួច គឺតាមច្បាប់មុនប្តឹងសុំឲ្យអ្នកកាសែតរូបនោះ សុំកែតម្រូវ ឬទោសជាសាធារណះ បើគេមិនសុំទោសឫកែតម្រូវទេ ទើបអាចប្តឹងអ្នកកាសែតបាន។

ចំពោះអ្នកកាសែត ដែលសរសេរបរិហារកេ្តរិ៍អ្នកដទៃ ឬថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាមិនអាចជួយបានទេ ព្រោះជាបទល្មើសព្រហ្មទណ្ឌគេអាចប្តឹងយើងបាន។

ក្នុងឪកាសនេះដែរ លោកបណ្ឌិត ម៉េង សុភ័ណ
ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេសជេ បាអានរបាយការណ៍បូកសរុបការងារឆ្នាំ២០២១ និងលើទិសដៅការងារសម្រាប់ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា នាបណ្តាឆ្នាំកន្លង
មកនេះ សមាគមបានចែករំលែកបទពិសោធន៍ការងារដល់សមាជិក និងជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលសមាជិកបានជួបប្រទះក្នុងពេលបំពេញវិជ្ជាជីវះបម្រើមហាជន ដោយមិនប្រកាន់និន្នាការនយោបាយ ឬអ្នកកាសែតមិនមែនជាសមាជិកសមាគមក៏បានជួយដោះស្រាយបញ្ហាផ្លូវច្បា ប់ដែលពួកគាត់បានជួបប្រទះ ជាពិសេសរងការចោទប្រកាន់និងត្រូវតុលាការឃុំខ្លួនពីបទព្រហ្មទណ្ឌ។

ក្រៅពីជួយអ្នកសារព័ត៌មានសមាគមក៏បានចូលរួមចំណែកជាមួយរារដ្ឋាភិបាល ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតាមតំបន់ឆ្ងាយដាច់ស្រយាលមួយចំនួនតាមរយះសកម្មភាពមនុស្សធម៌ដោយសមាគមជួយផ្តល់ជាជំនួយមានគ្រឿងឧបភោគ និងបរិភោគដល់ជនចាស់ជរាទីទ័លក្រនៅក្នុងខេត្តមួយចំនួនដូចជាខេត្តព្រៃវែង កំពង់ឆ្នាំង បាត់ដំបងបន្ទាយមានជ័យនិងខេត្តកោះកុង។ល៕