ភ្នំពេញ៖ សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន អាម៉ូហ្រ្គីនធិចសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី៦ខែមេសាឆ្នាំ២០២២នាទីស្តីការក្រសួងព័ត៌មាន។
ក្រុមហ៊ុន អាម៉ូហ្រ្គីនធិច ជាក្រុមហ៊ុនផលិតម៉ាស៊ីនទឹកស្អាត និងឧបករ ចម្រោះទឹកដោយមិនប្រើប្រពន្ធ័អគ្គីសនី។ដូច្នេះក្នុងឪកាសនេះខាងតំណាង ក្រុមហ៊ុន អាម៉ូហ្រ្គីនធិច គ្រាន់តែចង់បង្ហាញពីអ្វីដែលក្រុមហ៊ុនកំពុងអនុវត្តន៍ការងារហើយបើខាងរដ្ឋាភិបាលកម្ពុជាត្រូវការហើយស្នើទៅរដ្ឋាភិបាល សាធារណ រដ្ឋកូរ៉េដើម្បីទទួលយកគម្រោងនេះ ផ្តល់ជូនទៅតាម សាលារៀនរដ្ឋមន្ទីរពេទ្យរដ្ឋកន្លែងសាធារណ: ។
បើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនបានអោយដឹងថា រាល់ការស្នើសុំរបស់កម្ពុជាក្រុមហ៊ុន អាម៉ូហ្រ្គីនធិចជាអ្នកជួយសម្របសម្រួលនិងទទួលខុសត្រូវលើគម្រោងទាំងអស់ ។
លោក សាម៉ន បណ្ឌិត្យ មានប្រសាសន៏គួសបញ្ជាក់ថា កិច្ចការងារនេះមិនពាក់ពន្ធ័ក្រសួងព័ត៌មាននោះទេ តែ លោកនឹងជួយសម្របសម្រួលដល់ក្រុមហ៊ុនអាម៉ូហ្រ្គីនធិចនៃសធារណរដ្ឋកូរ៉េធ្វើកិច្ចការងារនេះជាមួយក្រសួងឧស្សាហ៏កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៏និង ក្រសួងរ៉ែនិង ថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងស្ថាប័នពាក់ពន្ធ័ដ៏ទៃទៀត ដែលមានការពាក់ពន្ធ័លើគម្រោងរបស់ក្រុមហ៊ុនដែលបានលើកឡើងខាងលើ ។
លោក សាម៉ន បណ្ឌិត្យ បានសំដែងនូវការអរគុណចំពោះក្រុមហ៊ុនអាម៉ូហ្រ្គីនធិចដែលមានគម្រោងចង់ជួយដល់ប្រទេសកម្ពុជាលើវិស័យទឹកស្អាតសម្រាប់ប្រជាជនបានប្រើប្រាស់បានគ្រប់គ្រាន់នៅតាមតំបន់ ទីជនបទឆ្ងាយៗពិសេស តាមសាលារៀននិងមន្ទីរពេទ្យដែលមានតម្រូវការប្រើប្រាស់ទឹកស្អាត ប្រចាំថ្ងៃ៕