ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីការបរទេសណាតូពិភាក្សាលើវិធីបង្កើនការគាំទ្រដល់អ៊ុយក្រែន ខណៈសង្រ្គាមបន្តជាមួយរុស្ស៊ី

បរទេស:នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេសអង្គការណាតូ បានជួបជុំគ្នានៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីពិភាក្សាលើវិធីបង្កើនការគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែន ។
មុនជំនួបធ្វើឡើង រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba)បានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យផ្តល់អាវុធបន្ថែមទៀត ធ្វើសង្រ្គាមជាមួយរុស្ស៊ី ដើម្បីជួយការពារអំពើឃោឃៅបន្ថែមទៀតដូចនៅទីក្រុងប៊ូឆា ។
គូរឲ្យដឹងថា អង្គការណាតូ បដិសេធន៍មិនព្រមបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែន ឬក្រុមនគរបាលទៅកាន់តំបន់គ្មានការហោះហើរណាមួយ ដើម្បីការពាររុស្ស៊ី ពីការវាយប្រហារមកលើប្រទេសជិតខាងរបស់ខ្លួនមួយនេះនោះទេ ។
ប៉ុន្តែក្នុងមានជាប្រទេសសមាជិក អាចផ្គត់ផ្គង់អាវុធប្រឆាំងយន្តហោះ និងរថក្រោះ ក៏ដូចជាកសម្ភារសឹក និងការផ្គត់ផ្គង់ឱសថ ដល់អ៊ុយក្រែន ។
ប្រទេសមួយចំនួនដែលផ្គត់ផ្គង់អាវុធ ធ្វើខុសគ្នាចំពោះការគាំទ្រអ្វីដែលពួកគេអាចផ្តល់ជូន ។ ពួកគេ បាននិយាយជំទាស់ថា អ៊ុយក្រែនគួរតែទទួលបានអាវុធ ដែលអាចប្រើប្រាស់សម្រាប់គោលបំណងការពារខ្លួន និងមិនមែនជាយន្តហោះចម្បាំង ឬរថក្រោះនោះទេ ដែលនឹងធ្វើឲ្យប្រទេសមួយនេះ វាយបក ជាជាងទប់ទល់ ។
អ្វីដែលជាក្តីកង្វល់ខ្លាំងបំផុតរបស់អង្គារអូតង់ គឺប្រទេសសមាជិកទាំង ៣០ អាចនឹងធ្លាក់ក្នុងសង្រ្គាមទ្រង់ទ្រាយធំជាងនេះ ជាមួយរុស្ស៊ីដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរ ។
ខណៈពេលនោះដែរ សហរដ្ឋអាមេរិក បានដាក់ចេញជាបន្តបន្ទាប់ទណ្ឌកម្មហិរញ្ញវត្ថុ លើប្រទេសរុស្ស៊ីដែលប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បាននិយាយថានឹងដាក់ទណ្ឌកម្មយូរអង្វែងលើសេដ្ឋកិច្ចរបស់ ប្រទេសនេះ។
ចំណែកឯ ចក្រភពអង់គ្លេសបានធ្វើតាមយ៉ាងឆាប់រហ័សហើយក៏មានការខឹងសម្បារកាន់តែខ្លាំង ឡើងពីសហភាពអឺរ៉ុប ស្របពេលសម្ព័ន្ធមិត្តបានជំរុញឆ្ពោះទៅរកយុទ្ធនាការកាន់តែធំដើម្បីរឹតត្បិត សេដ្ឋកិច្ចលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទណ្ឌកម្មជាច្រើនដែលត្រូវបានបង្កើនឡើង មិនបានបង្ខំឲ្យលោក ពូទីន ចាកចេញពីសង្រ្គាមនោះទេ។ ទណ្ឌកម្មបានធ្វើឱ្យរុស្ស៊ីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ហើយកងកម្លាំងអ៊ុយក្រែន នៅតែតស៊ូទប់ទល់ការបាញ់ផ្លោងពីរុស្ស៊ី ៕