ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.» និងសហការីបានចូលរួមក្នុងកិច្ចប្រជុំទ្វេរភាគី ដើម្បីពិនិត្យ និងពិភាក្សាលើអនុក្រឹត្យស្តីពី “ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា”

រាជធានីភ្នំពេញ៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងសហការី នៅ​​ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ បានចូលរួមក្នុងកិច្ចប្រជុំទ្វេរភាគី ដើម្បីពិនិត្យ និងពិភាក្សាលើអនុក្រឹត្យស្តីពី “ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញ និងសេវា”។
កិច្ចប្រជុំទ្វេរភាគីនេះគឺជាការពិនិត្យ និងពិភាក្សាលើអនុក្រឹត្យរវាងក្រសួងពាណិជ្ជកម្ម ដែលមានលោកស្រី​ តឹករ៉េត កំរង រដ្ឋលេខាធិការ និងលោក​​ ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ តំណាងក្រសួងពាណិជ្ជកម្ម និងលោក​​ទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការតំណាងក្រសួងសុខាភិបាល និងសហការី។