ផ្កាយរណបចារកម្មរបស់ប្រទេសឥណ្ឌា បានបាញ់បង្ហោះកាលពីពេលថ្មីៗនេះ នឹងជួយផ្តល់ព័ត៌មានពីកម្លាំងយោធារបស់ប្រទេសចិន និងប៉ាគិស្ថានឲ្យទៅកងទ័ពរបស់ប្រទេសឥណ្ឌាដឹង ដែលនេះបើតាមការលើកឡើងរបស់លោក Mikhail Khodareno អ្នកវិភាគខាងយោធា និងជាមន្ត្រីយោធាចូលនិវត្តន៍របស់ប្រទេសរុស្ស៊ី ។
លោក Mikhail Khodareno បានបន្ថែមថា កងកម្លាំងយោធាឥណ្ឌា នឹងមានភាពងាយស្រួលកាន់តែខ្លាំងថែមទៀត ក្នុងការឃ្លាំមើលចលនារបស់កងទ័ពចិន និងប៉ាគិស្ថាន តាមរយៈការអោយដំណឹងពីផ្កាយរណបចារកម្មថ្មីនេះ ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ កងកម្លាំងយោធារបស់ប្រទេសឥណ្ឌា បានធ្វើដំណើរទៅមុខយ៉ាងលឿនផ្នែកបច្ចេកវិទ្យាយោធា ដោយកងទ័ពជំនាញរបស់ប្រទេសនេះ បានបាញ់បង្ហោះមីស៊ីលប្រឆាំងផ្កាយរណបបានដោយជោគជ័យ និងបាញ់បង្ហោះផ្កាយរណបចារកម្មបានដោយជោគជ័យផងដែរ ៕