រុស្ស៊ី៖ យោងតាមការរាយការណ៍របស់សារព័ត៌មាន New York Post សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានកំណត់ពេលទទួលការវះកាត់ជំងឺមហារីក និងប្រគល់អំណាចបណ្តោះអាសន្នទៅឲ្យអតីតនាយនគរបាលសហព័ន្ធប្រកាន់តឹងរ៉ឹងម្នាក់។
យោងតាមវីដេអូមួយមកពីបណ្តាញTelegram (General SVR)ដែលគ្មានប្រភពច្បាស់លាស់ បានឲ្យដឹងថា លោកពូទីន នឹងផ្ទេរការគ្រប់គ្រង របស់រដ្ឋាភិបាលរុស្ស៊ី ទៅឲ្យលោក Nikolai Patrusher ប្រធានក្រុមប្រឹក្សា សន្តិសុខរបស់នគរបាលសហព័ន្ធ ខណៈលោក បាត់បង់សមត្ថភាព អំឡុងពេលនិងក្រោយការវះកាត់។
បណ្តាញ Telegramនេះដែលត្រូវបានអះអាងថាគ្រប់គ្រងដោយអតីតឧត្តមសេនីយ៍ទោនៃទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ី ដែលមានរហ័សនាមថា Viktor Mikhailovich បានរាយការណ៍ថាលោកពូទីន ត្រូវបានក្រុមវេជ្ជបណ្ឌិតប្រាប់ថា លោកត្រូវទទួលការវះកាត់ ។
ខណៈពេលនោះដែរ មានពាក្យចចាមអារាមនៅក្នុងទីក្រុងម៉ូស្គូថា អតីតឧត្តមសេនីយ៍ជាច្រើនរូប និងក្រុមមន្រ្តីទីភ្នាក់ងារសន្តិសុខ KGB ត្រៀមធ្វើរដ្ឋប្រហារទម្លាក់តំណែងលោកប្រធានាធិបតី Putin និងគ្រោងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលត្រូវបានគេមើលឃើញនៅទូទាំងប្រទេសរុស្ស៊ីថា ជាកំហុសយុទ្ធសាស្រ្ត និងជាគ្រោះមហន្តរាយសេដ្ឋកិច្ច ។
អតីតនិយោជិកជាន់ខ្ពស់របស់លោក Putin ដែលជាអង្គភាពសេវាកម្មសន្តិសុខរុស្ស៊ី FSB ត្រូវបានគេនិយាយថាពួកគេខកចិត្តជាខ្លាំងចំពោះកង្វះខាតដំណើរវិវត្តន៍ទៅមុខផ្នែកយោធានៅអ៊ុយក្រែន ។ នេះបើយោងតាមការវិភាគជាច្រើន និងសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីរូបនេះមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានរឹតបន្តឹងសន្តិសុខនៅក្នុង និងជុំវិញវិមានក្រឹមឡាំង ។
លោក AndreiSoldatovគឺជាអ្នកជំនាញសន្តិសុខរុស្ស៊ីបាននិយាយប្រាប់មជ្ឈមណ្ឌលវិភាគគោលនយោបាយអឺរ៉ុបថា តើវាមានបញ្ហាឬ? វាមានបញ្ហាច្រើនណាស់ ។
លោក បានពន្យល់ថា ប្រធានាធិបតីរុស្ស៊ី កំពុងប្រឈមនឹងរដ្ឋប្រហារ រយៈពេលជាច្រើសប្តាហ៍មកហើយ ដូចដែលលោកប្រឈមនឹងការរិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការសឹកពិសេសរបស់លោកនៅអ៊ុយក្រែន ៕