កំពង់ចាម:នៅក្នុងឱកាសប្រគល់ជូនដល់មណ្ឌលសុខភាពកោះ សូទិនកាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២ នាសាលាបឋមសិក្សាកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ឮជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ:ឧកញ៉ា ជា រតនា ឧកញ៉ា លីហៀក រតនា ឧកញ៉ា សុខ វណ្ណា និងលោក ជំទាវ ចាន់ សុទ្ធី បាននាំយកនូវ រថយន្តពេទ្យសង្រ្គោះបន្ទាន់ ១គ្រឿង។
ការប្រគល់នេះជូនគឺ ជូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីជូនបន្តដល់ មណ្ឌលសុខភាពកោះសូទិន សម្រាប់បំពេញតម្រូវការសេវាសាធារណៈ ដែលជារឿងចាំបាច់ ពិសេស ផ្នែកសុខាភិបាល ជាសេវាសំខាន់បំផុតមិនអាចខ្វះបាន ។
លោក ខៀវ កាញារីទ្ធ សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយក មន្រ្តី ហ៊ុន សែន តាមរយ: លោកឧកញ៉ាបណ្ឌិត ជា រតនា ឧកញ៉ា លីហៀក រតនា ឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ដែលប្រគល់ជូននូវរថយន្តពេទ្យសង្រ្គោះបន្ទាន់ ១ គ្រឿងដល់មណ្ឌលសុខភាពកោះ សូទិន ទុកសម្រាប់ដឹកប្រជាពលរដ្ឋ ពេលមានបញ្ហាត្រូវធ្វើការសង្រ្គោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា រថយន្តពេទ្យសង្រ្គោះបន្ទាន់ជាអំណោយទី៤៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕