ភ្នំពេញ ៖ ស្ថានីយ អគ្គិសនី ដើរ ដោយ ពន្លឺ ព្រះអាទិត្យ នៅ តំបន់ ត្មាតពង ខេត្ត កំពង់ស្ពឺ ទំហំ ៦០មេ ហ្គា វ៉ាត់ នឹង បញ្ចេញ អគ្គិសនី មុន ផែនការ ចំនួន ២០ មេ ហ្កា វ៉ាត់ នៅ ថ្ងៃទី៤ ខែមេសា ២០១៩នេះ ដើម្បី ជួយ ដោះ ស្រាយ បញ្ហា កង្វះ អគ្គិសនី នៅ ចុងរដូវ ប្រាំង ឆ្នាំ២០១៩ ។
លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ អម នាយក រដ្ឋមន្ត្រី ទទួលបន្ទុក ជា អគ្គនាយក អគ្គិសនីកម្ពុជា បាន ចុះ ពិនិត្យ ការ ដាក់ ឱ្យ ដំណើ ការបន្ទាន់ ក្នុងដំណាក់កាល ទី១ ចំនួន ២០ មេ ហ្គា វ៉ាត់ នៃ គម្រោង ប្រព័ន្ធ ថាមពល ពន្លឺ ព្រះអាទិត្យ នៅ ត្មាត ពង ខេត្ត កំពង់ស្ពឺ ទំហំ៦០មេ ហ្គា វ៉ាត់ កាលពី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។
លោក កែវ រតនៈ បានបញ្ជាក់ថា នេះជាការធ្វើតេស្ត សាកល្បង បញ្ជូន អគ្គិសនី ចូល ប្រព័ន្ធ បណ្ដាញ ជាតិ ដំបូង ធ្វើបានដោយ ជោគជ័យ ដូច្នេះ អ្នកបច្ចេកទេស គម្រោង ជឿជាក់ ថា ថ្ងៃទី៤ ខែមេសា នេះ គេ នឹង ភ្ជាប់ ដំណាក់កាល ទី១ ចំនួន២០ មេ ហ្កា វ៉ាត់ ទាំងស្រុង តែម្តង ។
តាម ការ គ្រោងទុក ដំបូង ថាមពល ទាំងអស់ នឹង ត្រូវ បញ្ចេញ នៅ ខែសីហា ឆ្នាំ២០១៩ គឺ បញ្ចប់ ៤ខែ មុន កិច្ច ព្រមព្រៀង ។ គម្រោង នេះ ត្រូវ បាន អនុម័ត ក្នុង ថ្ងៃ ប្រជុំ ចុងក្រោយ របស់ រាជរដ្ឋាភិបាល អាណត្តិ មុន តាម ការ ស្នើសុំ របស់ អគ្គិសនី កម្ពុជា និង ក្រសួង រ៉ែ និង ថាមពល ។
តាម ផែនការ ជា បន្ត គម្រោង ដូចគ្នា សរុប ១៨០ មេ ហ្កា វ៉ាត់ ទៀត នឹង ត្រូវ បន្ត ដាក់ ពង្រាយ នៅ ខេត្ត កំពង់ឆ្នាំង និង ពោធិ៍សាត់ ក្នុង ពេល ខាងមុខនេះ ៕