អនុប្រធានាធិបតីប្រទេសទួរគី លោក Fuat Oktay សួរមេដឹកនាំសហរដ្ឋអាមេរិកថា អាមេរិកត្រូវតែជ្រើសរើសយកមួយក្នុងចំណោមពីរជម្រើស គឺយកទួរគី ឫក៏យកក្រុមភេរវករ ។
សំនួរនេះត្រូវបានចោទសួរឡើង ជាចម្លើយតបទៅនឹងអនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលដែលចង់អោយទួរគីចាកចេញពីសមាជិកភាពរបស់អង្គការណាតូ ប្រសិនបើទួរគីនៅតែបន្តកិច្ចសន្យាទិញមីស៊ីល S-400 ពីរុស្ស៊ី ។
លោក Fuat Oktay បានបញ្ជាក់ថា ក្រុមភេរវករនៅតំបន់មជ្ឈិមបូព៌ា នឹងក្រោកឈរឡើងប្រឆាំងអាមេរិក និងតាមទៅវាយប្រហារអាមេរិកដល់ផ្ទះ ប្រសិនបើទួរគីមិនសហការជាមួយអាមេរិកក្នុងការទប់ស្កាត់ ៕