មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃនេះ បានយកគ្រឿងចក្រ ឬហៅថា អេស្កាវ៉ាទ័រ ដើម្បីកាយសំរាមចេញពីប្រឡាយលូទឹកស្អុយបឹងត្របែក ដែលកំពុងមានគំនរសំរាមរាយប៉ាយ។ សម្មភាពកាយសំរាមចេញពីប្រឡាយទឹកស្អុយបឹងត្របែកជាបន្តបន្ទាប់នេះ ក្រោយរងការរិះគន់ និងបន្ទាប់ពីយុវជនមួយក្រុម បានធ្វើយុទ្ធនាការប្រមូលសំរាម និងស្នើឲ្យអាជ្ញាធរមានវិធានការចំពោះការចោល និងចាក់គរសំរាមនៅទីនេះ ដែលកើតឡើងជាដដែលៗ៕