ខេត្តសៀមរាប៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (#ARDB)នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២បានអញ្ជើញទស្សនៈកិច្ចសិក្សានិងធ្វើការស្វែងយល់អំពីការដាំដុះការប្រមូលផលនិងការស្តុកទុកស្វាយចន្ទីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ ដែលមានអាស័យដ្ឋានស្ថិតនៅភូមិខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
តាមការបញ្ជាក់អោយដឹងពីខាងតំណាងក្រុមហ៊ុនថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើការពង្រីកការដាំដុះ បានរហូតដល់ ជាង១២០០ ហិកតា និងកំពុងប្រមូលផលស្វាយចន្ទីជាបន្តើរៗ សម្រាប់បំពេញទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅទីផ្សារបរទេស។