កំពង់ចាម:លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោនិងឧកញ៉ា ជា លាង ហុង អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥នៅក្នុងមូលដ្ឋានភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២២នៅក្នុងបរិវេណវត្តខ្ទឹងស្ថិតក្នុងភូមិខ្ទឹងឃុំទងត្រឡាច ស្រុកស្រីន្ធរ ខេត្តកំពង់ចាម។
លោកឧកញ៉ាជា លាងហុង បានមានប្រសាន៍ផ្តាំផ្ងើនិងអំពាវនាវអោយប្រជាពលរដ្ឋអញ្ជើញទៅបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥អោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណះបក្សប្រជាជនកម្ពុជាឃុំទងត្រឡាច ដែលស្ថិតក្នុងលំដាប់លេខរៀងទី១ មានរូបថតទេវតាបាច់ផ្កាសម្គាល់ឋិតក្នុងចំណោម គណ:បក្សចូលរួមបោះឆ្នោតចំនួន២គណះបក្សដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែដែលមានសុពលភាព អត្តសញ្ញាណបណ្ណបម្រើអោយការបោះឆ្នោត ពិនិត្យមើលឈ្មោះនិងទិន្នន័យអោយ បានច្បាស់លាស់ផងដែរ។
លោកឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ក្នុងពិធីដង្ហែក្បូននិងការប្តេជ្ងាជយោ!គណបក្សប្រជាជនកម្ពុជាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតឱ្យខ្លួនឯងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាគឺការពារសន្តិភាព។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺគ្រួសារមានសុភមង្គល
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺមានការអភិវឌ្ឍលេីគ្រប់វិស័យ អរគុណសន្តិភាព ជយោ!នយោបាយឈ្នះឈ្នះ។
លោកឧកញ៉ា ឡូវ ហ៊ឺង និងលោកជំទាវ ឧកញ៉ា ជា លាងហុង ឧកញ៉ា ឡូវ ហ្គេចម៉ី និងប្រជាពលរដ្ឋក្នុងភូមិខ្ទឹងបានជួបជុំចូលរួមទទួលទានបបរសាមគ្គី និងរាំលេងជាលក្ខណះ គ្រួសាររស់នៅក្នុងបក្សប្រជាជនជាធ្លុងមួយយ៉ាងរីករាយ។