ភ្នំពេញ៖ ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា (តាមលក្ខណៈ Hybrid ដោយផ្ទាល់ និងប្រព័ន្ធវីដេអូ)កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំ ស្តីពីកិច្ចសហប្រតិបត្តិការបង្កើតរោងចក្រវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត នៅកម្ពុជា ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកស្រី ជឹង សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសហគ្រាសឱសថកម្ពុជា។