ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​លោកឧកញ៉ា អ៊ឹង ឃាង បានដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​​ជាមួយលោក​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់

ភ្នំពេញ: ​លោកឧកញ៉ា អ៊ឹង ឃាង អគ្គនាយកក្រុមហ៊ុន​ អុឹង​ ឃាង​គ្រុប បានដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​​ជាមួយលោក​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ហើយនេះបើតាមគណនេយ្យហ្វេសប៊ុកដែលបានបង្ហោះនៅរសៀលថ្ងៃទី៤ ខែមិថុនានេះ។
លោកឧកញ៉ាបញ្ជាក់ថា ខ្ញុំ​បាទ​អុឹង​ ឃាង​ ក៏​​ជា​ជន​រង​គ្រោះ​មួយ​ក្នុង​រឿង​ លក់​ដី​មិន​បាន​លុយ​ តែ​បែរ​ជា​បាន​រឿង​រ៉ាវ​ត្រឡប់​មក​វិញ​។ ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក​ ឡាយ​ លន់​ និង​សូម​អំពាវនាវ​ដល់​លោក​ ឡាយ​ លន់​ ចូល​ខ្លួន​មក​ដោះស្រាយ​ជាមួយ​ខ្ញុំ​និង​ប្រជាពលរដ្ឋ​ជា​បន្ទាន់”។
នៅថ្ងៃទី ៤ ខែមិថុនានេះសារព័ត៌មាន ដេលីខ្មែរ នៅពុំទាន់សុំការបំភ្លឺពីលោក​ ឡាយ​ លន់ បានទេ ជុំវិញពាក្យបណ្តឹង របស់លោកឧកញ៉ា អ៊ឹង ឃាងនេះ។

height=”1611″ class=”alignnone size-full wp-image-60096″ />