នាយទាហានរដ្ឋាភិបាលសហភាព មីយ៉ានម៉ា បានប្រកាសថា ជនមូស្ល៊ីមចំនួន៦នាក់ បានបាត់បង់ជីវិតនិង៩នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារតាមអាកាសពីសំណាក់កងកម្លាំងរដ្ឋាភិបាល ទៅលើរដ្ឋ រ៉ាឃីន ភាគខាងលិច ។
នាយទាហានមីយ៉ានម៉ាដដែលបានបន្តថា ក្រុមជនមូស្ល៊ីមទាំងនោះ មានទំនងទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមភេរវករនៅតំបន់មជ្ឈិមបូព៌ា និងបានបង្កើតជាចលនាប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលនៅលើទឹកដី នៃរដ្ឋ រ៉ាឃីន មីយ៉ានម៉ា ។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០១៧រហូតដល់ដើមឆ្នាំ២០១៩នេះ វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មិនទាន់ត្រូវបាន ដោះស្រាយនៅឡើយទេ ខណៈជនមូស្ល៊ីមរ៉ូហ៊ីងយ៉ាប្រមាណជាង៧៥ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ ប្រទេសបង់ក្លាដែស ដោយសារការបង្ក្រាបពីកងកម្លាំងយោធាមីយ៉ានម៉ា ៕