ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងអភិបាលខេត្តបាត់ដំបង បានអញ្ជើញផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ»

(ខេត្តបាត់ដំបង)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.»នៃក្រសួងពាណិ ជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមការគាំទ្រនៃគម្រោង «ការជំរុញភាពប្រកួតប្រជែង​នៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានដែលហៅកាត់ថា COMPE TE» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ»នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។

សិក្ខាសាលាផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធាន​គណៈក ម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»។
លើសពីនេះចូលរួម ដោយគណៈកម្មាធិការជាតិ​ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងលោកសុខ លូ អភិបាល​នៃគណៈអភិបាលខេត្តបាត់ដំបង រួមជាមួយលោក Frank Jettke ប្រធាន​ក្រុមគម្រោងអាស៊ាន-កម្ពុជា នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។
សិក្ខាសាលានេះមានការចូលរួមពីសាខា ក.ប.ប. ខេត្ត មន្ទីរពាណិជ្ជកម្ម មន្ទីរ និងស្ថាប័នពាក់ព័ន្ធមួយចំនួនក្នុងខេត្តបាត់ដំបងនិងខេត្តជុំវិញជាពិសេសមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសភាពាណិជ្ជកម្មនិងអាជីវករក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំង សរុបប្រមាណ១៥០នាក់។