(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២នេះលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមសម្រេចបន្តឃុំខ្លួនលោក ឌួង ងៀប ពោលគឺបន្តអនុវត្តន៍ច្បាប់បានកំណត់។
ការសម្រេចរបស់ចៅក្រមនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការ បានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់លោកអតីតឧកញ៉ា ឌួង ងៀប មកជំនុំជម្រះ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ តាមការស្នើសុំរបស់ជនត្រូវចោទ។
លោក ឌួង ងៀប ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណៈ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ជាង៧លានដុល្លារ ដែលត្រូវបានប្ដឹងដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន២នាក់។
ការឃាត់ខ្លួន និងចោទប្រកាន់ លោក ឌួង ងៀប និងមេធាវីមិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ។