ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការនាំចេញអង្ករនៅឆមាសទី១​ ឆ្នាំ២០២២ មានកំណើនជាង​ ១៦% គិតជាទឹកប្រាក់ជាង ១៩៨​ លានដុល្លារសហរដ្ឋអាមេរិក​

ភ្នំពេញ៖ការនាំចេញអង្ករនៅឆមាសទី១​ ឆ្នាំ២០២២ មានកំណើនជាង​ ១៦% បានបរិមាណសរុបចំនួន ៣២៧​ ២០០​ តោន គិតជាទឹកប្រាក់ជាង ១៩៨​ លានដុល្លារសហរដ្ឋអាមេរិក​។
សម្រាប់ឆមាសទី១​ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួន ៣២៧ ២០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩៨.៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៦៨ ២៨០ តោន ឬស្មើនឹង ៥១.៤៣% ដែលមានកំណើនចំនួន ១៧.៤៤ % បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអឺរ៉ុប​ចំនួន ២៣ប្រទេស បានចំនួន ១០៦ ១៩៤ តោន ឬស្មើនឹង ៣២% មានកំណើន ចំនួន ៤៦.៩០% ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៨ ៦៨០ តោន ឬស្មើនឹង ៨.៧៧% ដែលមានកំណើនចំនួន ៦.៦៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេស​ បានចំនួន​ ២៤​ ០៤៦ តោន ឬស្មើនឹង ៧.៣៥%។
សម្រាប់ប្រភេទអង្ករនាំចេញ​ គឺមានអង្ករក្រអូប គ្រប់ប្រភេទ បានចំនួន ៦២.៤៤% អង្ករ​ ស បានចំនួន ៣៤.១២% អង្ករចំហ៊ុយ​ បានចំនួន​ ១.៩៣%​ និងអង្ករសរីរាង្គបានចំនួន ១.៥០% និងអង្ករដំណើប បាន​០.០១% ឬស្មេីនឹង ២៣ តោន។
ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២២ នេះដែរ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន​ ១​ ៧៣៣​ ១៥៧​ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤០១.៩៦ លានដុល្លារសហរដ្ឋអាមេរិក ។