ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ពន្ធយុវជនស្រលាញ់សន្តិភាព សូមប្រកាសគាំទ្រទាំងស្រុង ចំពោះកិច្ចប្រជុំពេញអង្គរដ្ឋសភាទី២៨ កក្កដា ២០២២នេះ ដែលបានអនុម័ត លើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ

ភ្នំពេញ: សមាជិក សមាជិកានៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពគ្រប់សាខាទូទាំងប្រទេស សូមធ្វើការគាំទ្រទាំងស្រុងចំពោះកិច្ចប្រជុំពេញអង្គរដ្ឋសភាទី២៨ កក្កដា ២០២២នេះ ដែលបានអនុម័ត លើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ )និងមាត្រា១២៥ថ្មី និងមាត្រា៣ថ្មី និងមាត្រា៤ ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ​ ។
លោក ប៉ាន់ ខែមប៉ុនថន ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពមានប្រសាសន៍បញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពិតប្រាកដ និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិឱ្យដំណើរការប្រព្រឹត្តដោយរលូន គ្រប់ពេលវេលា ការពារ និងថែរក្សាបាននូវសន្តិភាព ស្ថេរភាព នយោបាយ។
ជាពិសេសការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញដើម្បីការអភិវឌ្ឍប្រទេសជាតិ ឱយកាន់តែរីកចម្រើនលើគ្រប់វិស័យនិងភាពសុខដុមរមនារបស់ប្រជាជាតិខ្មែរយើង ៕