ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេដឹកនាំចិនអះអាងថា ជានិច្ចកាលកងទ័ពចិនតែងតែជាកម្លាំងដ៏រឹងមាំ ក្នុងការរក្សាសន្តិភាពពិភពលោក

(ប៉េកាំង)៖ ក្នុងការអនុវត្តជាយូរអង្វែង កងទ័ពប្រជាជនចិនបានវិវឌ្ឍរីកចម្រើនក្រោមទង់របស់បក្ស បង្កើតបានពីគោលការណ៍កសាង និងគ្រប់គ្រងកងទ័ព បង្កើតយុទ្ធសាស្ត្រ សម្រាប់សង្គ្រាមប្រជាជន និងបណ្តុះនូវប្រពៃណីដ៏រុងរឿង និងឥរិយាបទការងារដ៏ល្អប្រសើរ។

កងទ័ពប្រជាជនចិនបានដើរឆ្ពោះពី ជ័យម្នះទៅកាន់ជ័យជម្នះបង្ហាញពីកម្លាំងដ៏អស្ចារ្យ នៃការដឹកនាំរបស់បក្សកុម្មុយនីស្តតចិន កម្លាំងដ៏អស្ចារ្យនៃឧត្តមគតិ និងជំនឿ កម្លាំងដ៏អស្ចារ្យនៃកំណែទម្រង់ និងការឆ្នៃប្រឌិតថ្មី ថាមពលដ៏អស្ចារ្យនៃស្មារតីប្រយុទ្ធ កម្លាំងដ៏អស្ចារ្យនៃ វិន័យបដិវត្តន៍ និងកម្លាំងដ៏អស្ចារ្យនៃសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន។

ប្រវត្តិសាស្ត្របានប្រាប់យើងថា «គណបក្សបញ្ជាកាំភ្លើង» គឺជាការធានាជាមូលដ្ឋានសម្រាប់រក្សាសារជាតិ និងវត្ថុបំណងរបស់កងទ័ពប្រជាជន។ នេះគឺជាការពិតដែលមិនអាចកែប្រែបាន ដែលបក្សរបស់យើងបាន សម្រេចបានក្នុងការតស៊ូប្រយុទ្ធ។ ឧត្តមគតិ និងជំនឿដ៏ខ្ពង់ខ្ពស់ គឺជាកម្លាំងស្មារតីសម្រាប់ កងទ័ពប្រជាជនឆ្ពោះទៅមុខ ដោយក្លាហាន។

កំណែទម្រង់ និងការឆ្នៃប្រឌិតថ្មី ការអភិវឌ្ឍតាមសម័យកាល គឺជាផ្លូវសម្រាប់ការអភិវឌ្ឍជាបន្តបន្ទាប់ នៃកងទ័ពប្រជាជន។ សង្គ្រាមមិនត្រឹមតែជាការប្រកួតប្រជែង ផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រកួតប្រជែង ខាងស្មារតីផងដែរ។

ការបង្កើនវិន័យរបស់កងទ័ព ការធ្វើបដិវត្តន៍នឹងបានជោគជ័យ។ មានតែប្រជាជនរួបរួមគ្នា គោល​បំណងប្រជាជនដូចគ្នា និងកម្លាំងប្រជានជនប្រមូលផ្ដុំគ្នា នោះ ទើបកងទ័ពប្រជាជនចិនអាចដើរឆ្ពោះទៅមុខ រហូតដោយទទួលជោគជ័យ និងគ្មានសត្រូវ។

ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិតសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ។ កងទ័ពចិនតែងតែជាកម្លាំងដ៏រឹងមាំ ក្នុងការរក្សាសន្តិភាពពិភពលោក។

ដូចជានិច្ចកាល កងទ័ពចិននឹងបន្តធ្វើផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ ដូចពេលមុនៗ ដើម្បីរួមគ្នាឆ្លើយតបទៅនឹង បញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោក អនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវ និងកាតព្វកិច្ចដែលសមស្របនឹង ឋានៈអន្តរជាតិរបស់ប្រទេសចិន និងរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសហគមន៍វាសនារួមរបស់មនុស្សជាតិ៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន