(ប្រទេសថៃ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រ សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុង រោងចក្រCPF ស្ថិតនៅក្នុងខេត្តនគរាជសីម៉ា ប្រទេ សថៃ។
លោកបណ្ឌិត អ៊ិត សំហេង បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនពលកររបស់យើងដែលបានកំពុងធ្វើការនៅបរទេស។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CPF ដែលបានផ្តល់ឱកាសការងារ ជូនដល់ពលករកម្ពុជា ឲ្យបានបម្រើការងារនៅក្រុមហ៊ុន ទទួលបានប្រាក់ឈ្នួល ការស្នាក់នៅ និងហូបចុកបានយ៉ាងសមរម្យ ថែមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់ពលករកម្ពុជាបានយ៉ាងល្អប្រសើរផងដែរ។
ទន្ទឹងនឹងនេះ លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះបងប្អូនពលករខ្មែរ ដែលមានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកប្រាក់កម្រៃចិញ្ចឹមគ្រួសារ ជាការចូលរួមចំណែក រកចំណូលជូនជាតិ ដែលបងប្អូនពលករខ្មែរនៅថៃមានចំនួន ១,២លាននាក់ ម្នាក់ៗក្នុងមួយខែបានផ្ញើប្រាក់ទៅផ្ទះ រាប់រយដុល្លារអាមេរិក។
បើគិត ១ឆ្នាំ ៗ បងប្អូនពលករយើងបានផ្ញើលុយទៅក្រុមគ្រួសារ រាប់រ យលានដុល្លារអាម៉េរិក និងនៅពេល បងប្អូនយើង វិលត្ រឡប់ទៅប្រទេសកំណើត នឹងមានចំណេះ និងជំនាញការងារ មកអភិវឌ្ឍប្រទេសផងដែរ។រ
លោកដ្ឋមន្ត្រី បានផ្តាំផ្ញើដល់បងប្អូនពលករកម្ពុជា បន្តថែទាំសុខភាព ដោយប្រកាន់ខ្ជាប់នូវវិធានការពារពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវចូលរួមគោរពច្បាប់របស់ប្រ ទេសគេឲ្យបានល្អ ជៀសវាងបង្កបញ្ហាដែលធ្វើឲ្យមានទោសទណ្ឌដល់ខ្លួន។
លោកបណ្ឌិត អ៊ិ សំហេង ដែលជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ គូសបញ្ជាក់ថា គណៈកម្មការបានបើកយុទ្ធនាការផ្ដល់ភាពស្របច្បាប់ ជូនបងប្អូនពលករដោយផ្ដល់លិខិតធ្វើដំណើរ TD និងចេញប័ណ្ណ OCWC និងឯកសារផ្សេងទៀតដែលធានាបាននូវភាពស្របច្បាប់ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស ថៃ។
ជារួមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចជាកាល បានផ្ដល់នូវការគាំពារគ្រប់បែបយ៉ាងជូនដល់បងប្អូនពលករ និងក្រុមគ្រួសារ។
គួរបញ្ជាក់ជូនដែរថា រោងចក្រ CPF (Thailand) Public Company Limited. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន C.P. Group ប្រទេសថៃ បានចាប់ដំណើរការអាជីវកម្មនៅប្រទេសថៃ តាំងពីឆ្នាំ ១៩៩ ៦។
រោងចក្រ CPF ជារោងចក្រផលិតសាច់មាន់គ្រប់ប្រភេទ មានទាំងសាច់មាន់ស្រស់ ទាំងអាហារឆ្អិន សម្រាប់ផ្គត់ ផ្គង់ទាំងក្នុងស្រុក និងក្រៅប្រទេស បច្ចុប្បន្នក្រុមហ៊ុន CPF នៅខេត្តនគររាជសីមា មានពលករទាំងអស់សរុបចំនួន ៨ ៣៥២នាក់ ក្នុងនោះ ពលករកម្ពុជា មានចំនួន ២ ២៧៥នាក់ (ស្រី ១ ០៩៧នាក់)៕