អ្នកវិនិយោគិនខ្មែរចាប់ផ្តើមសម្លឹងឃើញឱកាសវិនិយោគនៅតំបន់ជាយក្រុងហើយ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុន N&Y Real Estate បានសម្ភោធគម្រោងថ្មីមួយស្ថិតនៅភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកឧកញ៉ា ឯល គ្រីយ៉ា អគ្គនាយកក្រុមហ៊ុន N&Y Real Estate បានឲ្យថា មុនដំបូងទីតាំងដីនៅជាយក្រុងមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេ ។ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្លូវល្បឿនលឿននិងផ្លូវក្រវ៉ាត់ក្រុងរួចមក ដីនៅតំបន់ទាំងអស់នោះកាន់តែមានសក្តានុពលខ្លាំង ហើយក្រុមហ៊ុនលោកវិនិយោគនៅតំបន់នេះ ដោយសារតែនៅជិតទីប្រជុំជនមានផ្សារ រោងចក្រ និងនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៤នោះទេ។
លោកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុន N&Y Real Estate វិនិយោគលើផ្ទៃដីទំហំជិត៣០ ហិកតា ដែលជាជំហានទី១ លើការអភិវឌ្ឍពុះដីឡូតិ៍លក់ជូនប្រជាពលរដ្ឋនេះប្រហែលជា ១៨ហិកតា ក្នុងនោះមានកន្លែងកម្សាន្ត សម្រាប់ប្រជាពលរដ្ឋ ហើយគម្រោងទី២គឺ ជាគម្រោងផ្សារលើផ្ទៃដីប្រហែល៤ ហិកតា ដើម្បីធ្វើរោងចក្រ នឹងមានជំហានអភិវឌ្ឍជាបន្តបន្ទាប់ទៀត ។
គោលដៅធំរបស់ក្រុមហ៊ុនមកវិនិយោគគឺចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ឲ្យមានការរីកលូតលាស់ ហើយក្នុងនោះចង់បង្កើត ផ្សារ រោងចក្រ និងលំនៅឋានសមរម្យ ហើយនេះជាឱកាសរបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែពីមុនដីតំបន់ទីនេះមិនមានការអភិវឌ្ឍទេ ប៉ុន្តែនៅពេលក្រុមហ៊ុនលោកមកវិនិយោគ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា។
ឧកញ៉ា ឯល គ្រីយ៉ា បានបន្ថែមថា នេះជាការវិនិយោគរបស់កូនខ្មែរសុទ្ធសាធហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឆាប់ឡើងមកទិញដីឡូតិ៍នេះ ដោយមិនបារម្ភនោះទេ ចំពោះមិនមានហានិភ័យដូចគេលើកឡើងកន្លងនោះទេ ក្រុមហ៊ុនបានគិតគូរច្បាស់លាស់ទាំងប្លង់និងផ្លូវ ទឹកភ្លើងផងដែរ។
ក្រុមហ៊ុន N & Y Real Estate បានវិនិយោគលើពុះដីឡូត៍ចាប់ផ្តើមបើកដំណើរការលក់ហើយជាមួយការផ្តល់ជូននូវ Promotion ព្រមទាំងអត្ថប្រយោជន៍យ៉ាងសម្បូរបែបគ្រាន់តែលោកអ្នកមានប្រាក់ត្រឹមតែ ១៤៩ដុល្លារប៉ុណ្ណោះ នឹងក្លាយជាម្ចាស់កម្មសិទ្ធិ ដីឡូត៍មួយកន្លែងដែលលោកអ្នកពេញចិត្ត។
គម្រោងខាងលើនេះមានទំហំ ៤.៥០ x ២០ម៉ែត្៥ x ២០ម៉ែត្រ និង ១០ x២០ម៉ែត្រ រីឯអត្ថប្រយោជន៍ទាំងនោះ គឺគម្រោងសុទ្ធ១០០% បង់១៤៩ដុល្លាររាល់ខែ រយៈពេល៤៨ខែ ដោយគ្មានការប្រាក់ សម្រាប់លក់រហូតដល់ ៤ គម្រោងឯណ្ណោះ ដោយមានប្រព័ន្ធទឹកភ្លើងរដ្ឋចូលដល់ទីតាំងដីតែម្តង ជាមួយប្រព័ន្ធលូរួចជាស្រេច មានរៀបចំ ផ្សារ ក្នុងគម្រោងទី២ មានផ្លូវបេតុង និងលក្ខណៈពិសេសផ្លូវ ខាងមុខដីឡូត៍គឺជាផ្លូវកៅស៊ូ៣០ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋផងដែរ៕