ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងកសិកម្ម ដឹកនាំអង្គភាពជំនាញប្រជុំជាមួយក្រសួងពាក់ព័ន្ធអំពីសុវត្តភាពចំណីអាហារ

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំចង្អៀត លើសេចក្តីព្រាងច្បាប់សុវត្ថភាពម្ហូបអាហារ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោក តឹក រេកសំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

លោកហ៊ាន វណ្ណហន រដ្ឋលេខាធិការ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំអង្គភាពជំនាញ ចូលរួមកិច្ចប្រជុំជាមួយក្រសួងពាក់ព័ន្ធសំខាន់ៗអំពីសុវត្តភាពចំណីអាហារ ចំនួន៣ ដែលក្នុងនោះមាន៖

(១) ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានតួនាទី ក្នុងការជម្រុញផលិត កសិផល (ដំណាំ សត្វ និងត្រី នៅក្នុងកសិដ្ឋានដាំដុះ ចិញ្ចឹម រហូតដល់ការកែឆ្នៃបឋម) ដែលនឹងយកទៅធ្វើជាអាហារ ដោយតម្រង់ទិស អោយកសិផលទាំងនោះមានសុវត្ថភាពជាអាហារ (មិនភ្ជាប់ជាមួយនូវសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាព មានគីមី ជីវសាស្រ្ត និងរូបសាស្ត្រលើសកំរិតកំណត់) និងសមស្របជាវត្ថុធាតុដើម សម្រាប់ឧស្សាហកម្មកែឆ្នៃជាអាហារ។

(២) ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ដែលមានតួនាទី ក្នុងការជម្រុញកែច្នៃ កសិផល (ដំណាំ សត្វ និងត្រី) ដែលនឹងយកទៅធ្វើជាអាហារ ដោយតម្រង់ទិស អោយផលិតផលកែច្នៃទាំងនោះមានសុវត្ថភាពជាអាហារ ។

(៣) ក្រសួងសុខាភិបាល ដែលមានតួនាទី និងជំនាញ លើសុខភាពមនុស្ស ពាក់ព័ន្ធនឹងសុវត្ថភាពអាអាហារ និងផ្តល់ព័តមានត្រឡប់កែតម្រូវដល់ក្រសួងទី១ និងទី២ ។

ក្នុងបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងនៅតាមដំណាក់កាលផលិតដោយឡែកពីគ្នា (ពីកសិដ្ឋាន រហូតលើតុអាហារ) ជៀសវាងការគ្រប់គ្រងច្រឡូកបូកបល់ ចាន់លើគ្នា ដែលបង្កអោយក្លាយចាសកម្មភាពដាក់សំពាធកាន់តែធ្ងន់លើសពីចាំបាច់ ដល់គ្រប់ដំណាក់កាលផលិត កែឆ្នៃ និងលក់ចែកចាយ។

បញ្ហានៅមិនទាន់ឯកភាពគ្នា សំខាន់ក្រសួងទាំង៣ខាងលើ មិនឯកភាពលើព្រាងដែលមានចេតនា បង្កើតអង្គភាពត្រួតពិនិត្យមួយរបស់ក្រសួងពាណិជ្ជកម្ម ដែលនឹងមានតួនាទីចុះត្រួតពិនិត្យ តាំងពីកន្លែងដាំដុះ ចិញ្ចឹម កែឆ្នៃ រហូតដល់អ្នកបរិភោគ៕