លិខិតរំលែកទុក្ខ
គោរពជូន
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ជ្រាលជ្រៅ!
ខ្ញុំបាទ ក្នុងនាមជាថ្នាក់ដឹកនាំសារព័ត៌ ដេខ្មែរ ទីប្រឹក្សា សហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ មហាវីរិយាភិរ័ក្ខសីរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ដែលបានទទួលអនិច្ចកម្ម កាលពីអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ មហាវីរិយាភិរ័ក្ខសីរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង គឺជាការបាត់បង់ដ៏ធំធេងនូវឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត និងការបាត់បង់ នូវញាតិមិត្ត ដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសណ្តោសប្រណី គួរជាទីគោរព ស្រឡាញ់ ។
យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយ លើកដៃប្រណមបួងសួង ដល់វត្ថុស័ក្តិទាំងពួងក្នុងលោក សូមនាំដួងវិញ្ញាណក្ខ័ន្ធ មហាវីរិយាភិរ័ក្ខសីរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ទៅកាន់ទីស្ថានបរមសុខ កុំបីឃ្លាងឃ្លាតឡើយ។
សូម ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការគោរពដ៏ជ្រាលជ្រៅនិងក្រៀមក្រំបំផុត អំពីយើងខ្ញុំ។
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ព.ស. ២៥៦៦
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២
នាយកការផ្សាយ
ហៃ ស៊ីណា