ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលករខ្មែរដែលមកចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិម្នាក់ៗត្រូវចំណាយលុយ៣០០បាតឲ្យសមត្ថកិច្ចថៃនិងខ្មែរ

 

ខេត្តបាត់ដំបង ៖ ពលករខ្មែរខំតែសប្បាយចិត្តថាសមត្ថកិច្ចថៃខ្មែរមិនយកលុយពីពួកគាត់ដូចឆ្នាំមុនៗសម្រាប់ការឆ្លងដែនចូលមកកម្ពុជាវិញក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជួបជុំបងប្អូនទៅតាមការប្រកាសរដ្ឋាភិបាលកម្ពុជា ថៃ លេីការសម្របសម្រួលយកចិត្តមិនមានការយកលុយអ្វីទាំងអស់សម្រាប់ការធ្វេីដំណេីរមកលេងស្រុករបស់ពលករខ្មែរ ។ តែផ្ទុយទៅវិញថ្នាក់លេីថាមិនយកបែរជាថ្នាក់ក្រោមនៅនឹកច្រកទ្វារយកលុយដូចមុនៗដដែរគឺម្នាក់អស់បីរយបាតខ្មែរ១០០បាតថៃ២០០បាតនៅច្រកអន្តរជាតិដូង។

តាមមន្ត្រីនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងផ្តល់អ្នកសារព័ត៍មាន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា៖ គិតត្រឹមរយះពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១រហូតមកដល់រសៀលថ្ងៃទី០៧ ខែមេសា នេះមានពលករខ្មែរទាំងប្រុសស្រីសរុបចំនួន ២៥៤៧៥នាក់(ពីរម៉ឺនប្រាំពាន់បួនរយចិតសិបប្រាំនាក់) ហើយដែលបានសម្រុកចេញពីប្រទេសថៃត្រឡប់ចូលមកប្រទេសកម្ពុជាវិញតាមច្រកទ្វារ អន្តរជាតិ ដូងក្នុងគោលបំណងដើម្បីជួបជុំក្រុមគ្រួសារនិង សាច់ញាតិក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនិងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

ពលករខ្មែរធ្វើចំណាកស្រុក នៅពេលវិលត្រឡប់មកវិញពេលនេះភាគច្រើនពួកគាត់បានបំពេញបែបបទត្រឹមត្រូវទៅតាមច្បាប់កំណត់ មាន ប័ណ្ណបរិផាត់និង ប៉ាស្ព័រ ហើយមួយចំនួនទៀតដែលមិនមានច្បាប់បានលួចលាក់ធ្វើចំណាកស្រុកក៏ វិលត្រឡប់ តាមច្រកនេះផងដែរ។

ប៉ុន្តែបើទោះបីជាយ៉ាងណាទាំងពលករខ្មែរស្របច្បាប់និងពលករ ខ្មែរ មិនស្របច្បាប់ដែលបានសម្រុកចេញមកស្រុកកំណើតតាមច្រក ទ្វារអន្តរជាតិដូងនាពេលនេះភាគច្រើនពួកគាត់ជាអ្នករស់នៅក្នុងខេត្តបាត់ដំបង  កំពង់ធំ ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង នឹងខេត្តស្វាយរៀងជាដើម ។

ពលករខ្មែរខាងលេីមានប្រតិកម្មពីពួកគាត់ជុំវិញការយកលុយដោយខាងភាគីថៃយក២០០បាតខាងសមត្ថកិច្ចខ្មែរយក១០០បាតដូចឆ្នាំៗមុន ។ ប៉ុន្តែខុសពីព័ត៍មានដែលរដ្ឋាភិបាលខ្មែរនិងថៃបានប្រកាសថាមិនមានការយកលុយតែផ្ទុយទៅវិញបែរជាថ្នាក់ក្រោមយកលុយ។ ពួកគាត់ស្នេីសូមកុំយកលុយដូចដែលរដ្ឋាភិបាលបានប្រកាស៕