មតិជាច្រើនត្រូវបានលើកឡើងពាក់ព័ននឹងអនាគតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំតាមព្រឹត្តិន័យរបស់សហភាពមីយ៉ានម៉ា ប៉ុន្តេមានមតិស្របគ្នាមួយក្នុងចំណោមមតិទាំងនោះ ។
លោក David Scott Mathieson អ្នកវិភាគពីនយោបាយរបស់សហភាពមីយ៉ានម៉ា បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា នេះថា លោកស្រី អ៊ុងសាន ស៊ូជី មានជម្រើសពីរ ដែលត្រូវជ្រើសរើស គឺអំណាច និងពានរង្វាន់ ។
លោក David Scott Mathieson បានបន្ថែមថា បច្ចុប្បន្ននេះ លោកស្រី ស៊ូជី កាន់តំណែងសំខាន់ៗ៥តំណែងក្នុងរដ្ឋាភិបាល គឺរដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងអប់រំ រដ្ឋមន្ត្រីអគ្គិសនី និងថាមពល រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យប្រធានាធិបតី និងប្រធានទីប្រឹក្សារដ្ឋ ដែលលោកស្រីបានតំណែង តែបាត់បង់ពានរង្វាន់អស់៦ពានរង្វាន់ ៕