(កូរ៉េ)៖ ព្រឹត្តិការណ៍ប្រគំតន្ត្រី សង្ក្រាន្តសប្បុរសធម៌ឆ្នាំថ្មីដើម្បីគន្ធបុប្ផា និងបំបែកកំណត់ត្រាមានអ្នកចូលរួមរាំចង្វាក់រាំវង់ធំជាងគេលើពិភពលោក បានចាប់ផ្តើមនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសកូរ៉េ ចូលរួមយ៉ាងច្រើនកុះករ។
តារាចម្រៀងល្បីក្នុងប្រទេសកម្ពុជាចំនួន១០រូប ដឹកនាំដោយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដូចជា កញ្ញា ឡូ រ៉ាម៉ម, លោក ខេម, លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ, លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo, ពិធីករលោក ប៉ែនចំរ៉ុង និងលោក យឹម តាស្រង់ និងដឹកនាំលើការប្រគំតន្ត្រីនេះ។
ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីស្វែងរកមូលនធិបានច្រើន ក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងខ្វះខាត និងមានការរាំវង់ដ៏ធំ ដើម្បីបំបែកឯតទគ្គកម្មពិភពលោកផងដែរ៕